គំនិតថ្មី​សន្លាងនៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ៖ ច្នៃ​សំបកបង្កង​ក្តាមទៅជាប្លាស្ទិចជីវសាស្ត្រ

ពីកាកសំណល់ជលផល «បោះចោល» ដែលបំពុលបរិស្ថាន ក្រុមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានទាញយកអត្ថប្រយោជន៍ពីការកែច្នៃដើម្បីផលិត​ទៅ​ជា​ផ្លាស្ទិចជីវសាស្ត្រ​។

chu nhiem de tai

ប្រធានក្រុមស្រាវជ្រាវ​គឺ​ប្អូន​ ង្វៀន ភឿងខាញ់ (អាយុ ២២ ឆ្នាំ) ជានិស្សិតឆ្នាំទី ៤ ជំនាញវិស្វកម្មគីមីសាស្ត្រ នៃ​សាកលវិទ្យាល័យត្រាវិញ មាន​​ស្រុក​កំណើត​នៅ​ឃុំឡុងវិញ(ស្រុក​យ្វៀនហាយ ខេត្តត្រាវិញ)។ តំបន់​នេះ​ ភាគច្រើនជាតំបន់​ជលវប្បកម្ម ជាពិសេសចិញ្ចឹមបង្កង ចំណែក​គ្រួសាររបស់ខាញ់មានស្រះ​ចិញ្ចឹម​បង្កង​ ៦ ហិកតាផង​ដែរ។ នៅតំបន់​វាល​រាប​ទន្លេ​គឺ​វ​ឡុង​និយាយរួមនិងនៅខេត្តត្រាវិញនិយាយ​ដោយ​លែក គឺ​តំបន់ជលវប្បកម្ម​ជាចម្បង។ ជារៀងរាល់ឆ្នាំ បរិមាណសំបក​បង្កងនិងក្តាមដែលត្រូវបានគេបោះបង់ចោលមិនបានប្រើនោះ​ មាន​ផល​ប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ ការឃើញទិដ្ឋភាព​ដែល​អ្នក​ចិញ្ចឹម​​ស្រង់​សំបក​បង្កង​និង​ក្តាមពីបាតស្រះរហូតដល់នៅ​លើ​មាត់​ស្រះ បង្កការ​បំពុលបរិស្ថានចាប់តាំងពីឆ្នាំ ២០១៨ មក។ ខ្ញុំមានគំនិតផ្តូច​ផ្តើម​កែ​ច្នៃ​នូវ​កាក​សំណាល់​បែប​នេះ គឺ​ធ្វើ​យ៉ាង​ណា​ទាញ​យកប្រយោជន៍ពីសំបក​បង្កង​និង​ក្តាមដើម្បីបង្កើតជាផលិតផលប្លាស្ទិកជីវ​សាស្ត្រ​។

ភឿងខាញ់​បានបង្កើតក្រុមមួយ​ដែល​មាន​សមាជិក​៤​នាក់ ហើយ​មានគំនិតដូចគ្នាក្នុងការ​កែ​ច្នៃ​កាកសំណល់ទៅ​ជា​ប្លាស្ទិចជីវសាស្ត្រ​ដើម្បីជំនួសប្លាស្ទិកធម្មតា ជួយកាត់​បន្ថយ​កាកសំណល់ប្លាស្ទិច​និង​រួមចំណែកបង្កើតការងារ​នៅ​ភូមិ​ស្រុក។

​ប្អូនភឿង​ខាញ់ឱ្យ​ដឹង​ថា​ «កសិករចិញ្ចឹមបង្កង គឺ​បន្ទាប់ពីចិញ្ចឹម​អស់​រយៈពេល១,៥ ខែ គឺ​រៀងរាល់កន្លះខែម្តង គាត់ត្រូវរើសយកសំណាល់​សំបក​បង្កង​នៅលើទឹក​ដើម្បីសំអាតស្រះ។ កាកសំណល់ត្រូវបានគរដូច​ភ្នំ​ ​មាន​រុយ​រោម​ច្រើន​ ធ្វើ​ឱ្យ​បំពុលបរិស្ថាន។ ប្រសិនបើច្នៃ​​ទៅ​ជា​ជី​កំប៉ុស្ត​ វាត្រូវការពេលវេលាយ៉ាងតិច ១,៥ ខែដើម្បីរលួយ។ ហើយមិនទាន់​គិត​ក្នុងកំឡុងពេលរលួយនឹងបញ្ចេញក្លិនមិនល្អជុំវិញតំបន់ជីកំប៉ុស្ត​។ ដូច្នេះក្រុមរបស់យើងប្រមូលសំរាមប្រភេទទាំងនេះហើយកែច្នៃវាទៅជាប្លាស្ទិចជីវសាស្រ្តដែលជួយកាត់បន្ថយការបំពុលបរិស្ថាននិងនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។»

gobio

រក្សា​​បរិស្ថានស្អាត

មិត្ត ជុងមីភុក និស្សិតឆ្នាំទី ៤ នៃ​សាកលវិទ្យាល័យត្រាវិញ សមាជិកនៃក្រុម​ស្រាវជ្រាវ បានចែករំលែកថា ផលិតផលប្លាស្ទិកជីវ​សាស្ត្រ​ មានប្រភពពីធម្មជាតិដូច្នេះពួកគេមានសុវត្ថិភាពសម្រាប់សុខភាពអ្នកប្រើប្រាស់និងសម​ស្រប​ជាមួយបរិស្ថាន។ ផលិតផលមួយចំនួនដែលក្រុមផលិតបាន​គឺជា​វត្ថុ​ដែល​ប្រើប្រាស់ប្រចាំថ្ងៃដូចជា៖ ពែង ចាន ស្លាបព្រា បំពង់បឺត ថង់​ប្លាស្ទិច ... «ជាពិសេសយើងកំណត់គោលដៅផលិតផល​សម្រាប់កុមារនិងឧបករណ៍ពេទ្យ» មីភុក​បានចែករំលែកដូច្នោះ។

យោងទៅតាម មីភុក សំបកបង្កង ក្តាមនិងសំបក​បង្គា​ប្រ​ភេទ​ផ្សេងទៀត អាចប្រ​មូល​មក​នឹង​កែ​ច្នៃ​ទៅជាប្លាស្ទិចជីវសាស្ត្រ​បាន​ដូច​គ្នា​។ សំបក​ប្រភេទ​ទាំងនេះ មាន​ច្រើន​នៅខេត្តត្រាវិញនិងខេត្តជិតខាង។ ផលិតផលប្លាស្ទិកជីវសាស្ត្រ​ដែលបានកែច្នៃពីកាកសំណល់​នេះ នៅ​ពេលដែលរលួយនឹងមិនប៉ះ​ពាល់​ដល់​សុខភាព​។ មីភុក​ បាននិយាយថា ដំណើរការនៃការផលិតរួមមាន៖ ប្រមូលវត្ថុធាតុដើមពីស្រះចិញ្ចឹមរបស់កសិករហើយបន្ទាប់មកកែច្នៃបឋមដោយលាង​សម្អាតរួច​ហាល​ស្ងួត។ បន្ទាប់មកប្រើម៉ាស៊ីនកិន; ការយកចេញនៃសារធាតុរ៉ែ ប្រូតេអ៊ីន; ចុងបញ្ចប់វាត្រូវបានលាយបញ្ចូលគ្នាដើម្បីបង្កើតប្លាស្ទិកជីវសាស្ត្រ​។ នៅក្នុងផលិតផលដែលបានសម្រេច​ជា​ស្ថាពរ​សំបកបង្កង​មានចំនួន ៦៥% ចំណែករបស់ដែលនៅសល់គឺជាសារធាតុផ្សេងទៀត (ប្លាស្ទិក សារធាតុពណ៌ ប្រេងប្លាស្ទិក ... )គ្មានធំក្លិន។

និយាយអំពីតម្លៃសេដ្ឋកិច្ច ប្រធានក្រុម គឺប្អូន ង្វៀនភឿងខាញ់ បាននិយាយថា «បច្ចុប្បន្នក្រុមការ​ងារ​បាន​លក់ក្នុងតម្លៃ ១៥ 000ដុងក្នុង​​បំពង់ចំនួន​១០ នៃ​ប្រភេទ​ ២៥០ml។ នោះជាតម្លៃផលិតដោយដៃ។ ប្រសិនបើវាត្រូវបានវិនិយោគលើគ្រឿងម៉ាស៊ីននិងឧបករណ៍ខ្នាតធំនិងទំនើបតម្លៃនឹងកាន់តែថោកជាងនេះទៅទៀត។»

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គំនិតថ្មី​សន្លាងនៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ៖ ច្នៃ​សំបកបង្កង​ក្តាមទៅជាប្លាស្ទិចជីវសាស្ត្រ