មុខតំណែងការងារជាង ៣០០០ កន្លែងសម្រាប់​និស្សិត​​នៅ​ទិវា​ពិព័រណ៍ការងារឆ្នាំ ២០២០

(TVU) - នាថ្ងៃទី ២៨ ខែវិច្ឆិកា ទិវា​ពិព័រណ៍ការងារឆ្នាំ ២០២០ បានប្រព្រឹត្តឡើង​នៅ​សកលវិទ្យាល័យ​ត្រាវិញ ដោយមាន​​ក្រុម​ហ៊ុន ​សហគ្រាសជិត ២០ អង្គភាព​​ចូល​រួម និង​តម្រូវ​ការ​ពលកម្ម​នៅ​គ្រប់​វិស័យ​ក្នុង​មុខ​តំណែង​ការ​ងារ​ជា​ច្រើនគឺ​ជាង​៣០០០​កន្លែង។ នេះ​ជា​កាលានុវត្ត​​សម្រាប់​និស្សិត​ទើបតែ​​ចប់​ការ​សិក្សា​នឹង​មាន​ឱកាសស្វែង​យល់​ព័ត៌មាន​និង​មុខ​តំណែង​ដែល​ខ្លួន​ពេញ​ចិត្ត​នៅ​បណ្តា​តង់របស់​​​ក្រុម​ហ៊ុន​និង​សហគ្រាស​។

IMG 0364IMG 0206IMG 0111IMG 0127IMG 0136IMG 0138IMG 0178

ក្រុម​ហ៊ុន​ដែល​មាន​តម្រូវ​ការ​ជ្រើស​បុគ្គលិក​ច្រើន​នោះ​គឺ​ ក្រុម​ហ៊ុនភាគ​ហ៊ុន C.P វៀត​ណាម ក្រុម​ហ៊ុន​ភាគ​ហ៊ុនកសិកម្ម​ទ្រឿង​ហាយ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សេវាកម្ម​និង​ធន​ធាន​មនុស្ស​ដាយ​វៀត​ Works ប្រព័ន្ធ​មជ្ឈមណ្ឌល​ភាសា​បរទេស​ Aloha Saigon – llingo, Mobi Fone ត្រាវិញ។ល។

អ្នក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២០ សាកលវិទ្យាល័យត្រាវិញមាននិស្សិតបញ្ចប់ការសិក្សាប្រមាណ ៣០០០ នាក់។ ដោយបំណងចង់​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជីវករ​ អ្នក​ប្រើ​ប្រាស់​ពលកម្មនៅ​ក្នុង​និង​ក្រៅ​ខេត្ត​ សាកលវិទ្យាល័យ​ត្រាវិញ​បានរៀប​ចំ​​ទិវា​ពិព័រណ៍ការងារនេះ​ឡើង​ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​និស្សិត​ស្វែងរកការងារសមស្របទៅ​នឹង​សមត្ថភាព​និង​ចំណង់​ចំណូល​ចិត្ត​។​

ប្អូន ថឹង ហ្វិញយ៉ាវ និស្សិតឆ្នាំទី ៣ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ថ្លែង​ថា ឆ្លង​តាម​ការសិក្សាស្វែង​យល់ព័ត៌មាន​​អំពី​ក្រុមហ៊ុន ក៏ដូច​​មុខតំណែងការងារជាច្រើន ខ្ញុំ​បាន​ទទួល​បទ​ពិសោធ​និង​ការ​ណែ​នាំ​ចង្អុល​ទិស​​នៃ​សមាជិក​ក្រុម​ហ៊ុន​ដ៏​ល្អប្រសើរសម្រាប់អនាគត។

យ័ញ​ ចាញណាន និស្សិត​មកពីមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រ​សិល្បៈខ្មែរណាម​បូ បានចែករំលែកថា៖ ពិព័រណ៍ការងារបានជួយឱ្យ​យើងខ្ញុំ​ទទួលបានមុខតំណែងការងារសមរម្យ។ អ្នកជាច្រើនបានដាក់ពាក្យសុំការងារនិង​បាន​សម្ភាសន៍ផ្ទាល់ ហើយ​កំពុងរង់ចាំលទ្ធផល។

ទន្ទឹម​នឹង​ព្រឹត្តិការណ៍នេះ នៅ​មាន​វេទិកា​សំណេះ​សំណាល​ជ្រើស​រើស​បុគ្គលិកនិង​បេក្ខ​ជន​​ទៅ​ធ្វើ​ការ​និងសិក្សានៅ​​ប្រ​ទេស​ជប៉ុននិង​ប្រទេស​អាឡឺម៉ង់ផង​ដែរ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មុខតំណែងការងារជាង ៣០០០ កន្លែងសម្រាប់​និស្សិត​​នៅ​ទិវា​ពិព័រណ៍ការងារឆ្នាំ ២០២០