“Symphony Of Life”​​ សារ​ដែល​មាន​អត្ថន័យ​នៃ​​រាត្រី​ Get together

(TVU) - នាល្ងាចថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២០ រាត្រីប្រគុំតន្រ្តីប្រចាំឆ្នាំ Get together បាន​រៀបចំឡើង​​នៅ​ទីលានមហាវិទ្យាល័យ​កសិកម្ម​-ជលវប្បកម្ម​នៃ​​សាកលវិទ្យាល័យ​ត្រាវិញ​។ កម្មវិធី​នេះបាន​ប្រព្រឹត្ត​ឡើង​ជា​រៀង​រាល់​ឆ្នាំ និង​ឆ្នាំ​នេះ​​ជា​លើក​ទី​១៧​ ហើយដែល​មហាវិទ្យាល័យភាសាបរទេស​រៀប​ចំ​និង​សម្តែងផ្ទាល់​។​

IMG 7148

ប្រគុំ​តន្ត្រី​ Get together ឆ្នាំ២០២០ មាននិស្សិតនិង​សាស្ត្រាចារ្យ​ជាង ១៥០នាក់​​ចូល​រួម​សម្តែង​ដោយ​មាន​ឈុត​ឆាក​ពិសេសជាច្រើនដូចជា៖ ច្រៀងជា​គូ ច្រៀង​ជា​ក្រុម រាំ​សម័យ​ ឆាក​កំប្លែញ បង្ហាញម៉ូដ,... បង្ហាញលក្ខណៈវប្បធម៌នៃបណ្តា​ជន​ជាតិ​ដោយ​ប្រើ​ភាសា​អង់គ្លេស បារាំង និង​ចិន។

ថ្លែងសុន្ទរកថាបើកកម្មវិធី សាស្ត្រាចារ្យ​​បណ្ឌិត​ ផាម ទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបាន​លើក​ឡើង​ថា៖ ជារៀងរាល់ឆ្នាំ និស្សិតនៃមហាវិទ្យាល័យភាសាបរទេស​តែង​រៀបចំកម្មវិធី Get together ក្រោមការឧបត្ថម្ភគាំទ្រពីសាស្រ្តាចារ្យនិងនិស្សិតទាំងឡាយ នេះគឺជាការខិតខំប្រឹង​ប្រែង​រួម​របស់​សិស្ស​និង​គ្រូ​គ្រប់ៗ​គ្នា ខ្ញុំ​ពិត​ជា​រីក​រាយ​និងសូមជូនពរដល់លោកគ្រូអ្នកគ្រូព្រម​ទាំង​សិស្សានុសិស្សនូវរដូវបុណ្យណូអែលប្រកបដោយភាពសប្បាយរីករាយនិងមានសំណាង​ល្អនៅ​​ឆ្នាំថ្មី ២០២១ ។

និស្សិតង្វៀន ង៉ុកថាវ ថ្នាក់ភាសាអង់គ្លេសឆ្នាំ ២០១៧ មាន​អារម្មណ៍​ថា កម្មវិធី​នេះជាការ​ប្រគុំ​តន្ត្រី​ពិសេស​និង​មហោឡារិក ជាមួយបទចំរៀងសម័យ​និងស្នាដៃបុរាណជាច្រើន។ និស្សិតនៃមហាវិទ្យាល័យភាសាបរទេសបង្ហាញពីភាពប៉ិន​ប្រសប់​ ភាពស្វាហាប់ លក្ខណៈបុគ្គលក្នុងការឆ្លុះបញ្ចាំងភាពស្ទាត់ជំនាញក្នុងឈុត​របាំនីមួយៗ របាំសហសម័យ សម្លៀកបំពាក់ម៉ូដគួរឱ្យចាប់អារម្មណ៍។ ភាគច្រើននៃបទចម្រៀងដែលបានសម្តែងនៅក្នុងកម្មវិធីនេះគឺជាបទចម្រៀងល្បី ៗ ដូចជា Love yourself, Lavie en rose, On écrit sur les murs, Safe and sound…

“Symphony Of Life” ជាមួយនឹងបទភ្លេងបំពេ​អារម្មណ៍​ដែលនិស្សិតនិងសាស្រ្តាចារ្យ​សាកលវិទ្យាល័យ​ចង់ផ្តាំ​ផ្ញើ​ថា «កុំរំពឹង​​ថាក្នុង​ជីវិត​តែង​មានក្តី​​សុខ​ជា​និច្ច ពេលខ្លះជីវិត​ត្រូវ​ជួប​ឧបសគ្គ​ត្រដាបត្រដួសឡើងចុះ​ ទើប​ជួយ​ឱ្យ​យើងអភិវឌ្ឍ​ខ្លួន​និង​​រីកចម្រើនជា​រៀង​រាល់​ថ្ងៃ និង​ចេះ​ព្យាយាម​ឈាន​ឡើងឥតឈប់ឈរនោះអ្នកនឹងទទួលបាននូវបំណងប្រាថ្នារបស់អ្នក។ ចេះ​ហ៊ាន​សុបិនហើយប្រឹងប្រែងអនុវត្ត​​វា​ឱ្យអស់ពីសមត្ថភាពដើម្បីក្តិ​សុបិននោះ​។ ជីវិតនេះខ្លីណាស់ដូច្នេះសូមរស់នៅប្រកបដោយអត្ថន័យដោយគ្មានការសោកស្តាយ។»

IMG 7210IMG 7216IMG 7284

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន “Symphony Of Life”​​ សារ​ដែល​មាន​អត្ថន័យ​នៃ​​រាត្រី​ Get together