បេក្ខនារី​ដែល​កំព្រា​ឪពុក​មាន​សុបិនចង់​​ក្លាយជាគ្រូបង្រៀន

ប្អូន​ ង្វៀន ខាញ់បៅ ទ្វីវី ជានិស្សិតឆ្នាំទី ១ កំពុង​សិក្សាមុខ​ជំនាញគរុកោសល្យ​​អក្សរសាស្ត្រ​​នៃ​សាកលវិទ្យាល័យត្រាវិញ។ ប្អូន​មាន​សុបិន​ចង់ក្លាយជាគ្រូបង្រៀនដើម្បី​ចម្លង​ភាព​កក់​ក្តៅ​មនោរម្មណ៍និង​​បំផុស​គំនិតទៅ​ដល់​​សិស្សានុសិស្ស​ជំនាន់​ក្រោយ។ នៅឆ្នាំនេះ ង្វៀន ខាញ់បៅ ទ្វីវី មាន​អាយុ ១៩ ឆ្នាំ (នៅឃុំឡុងហាវ ស្រុកកូវង៉ាង ខេត្ត​ត្រាវិញ) បានប្រឡងជាប់ចូលរៀនផ្នែកអក្សរសាស្ត្រនៅសាកលវិទ្យាល័យត្រាវិញដោយទទួលបានពិន្ទុ ២៧.២៥ ហើយក្លាយជាបេក្ខ​ជន​មាន​ពិន្ទុ​ខ្ពស់​ជាង​គេនៅ​រដូវ​ជំរើស​និស្សិត​ឆ្នាំ​២០២០។

nhan thuong nzik

ប្អូន​ ទ្វីវី កំព្រាឪពុកតាំងពីនាង​រៀន​​ថ្នាក់​ទី ១០ ហើយចាប់តាំងពីពេលនោះមក នាង​រស់នៅដោយក្តីស្រឡាញ់ពីម្តាយនិងសាច់ញាតិរបស់នាង។ ម្តាយនិងកូន​​រស់​នៅក្រោម​ដំ​បូល​​ផ្ទះលំដាប់​ទី​៤ និង​ពឹង​ផ្អែក​តែ​​ចំណូល​​ពី​​ហាង​លក់​គ្រឿងទេសតូចមួយនៅជនបទ។ «ឪពុកបានស្លាប់ទៅ ខ្ញុំពិតជាធ្លាក់ទឹក​ចិត្ត​ខ្លាំងណាស់ ប៉ុន្តែម្តាយរបស់ខ្ញុំបានផ្តល់កម្លាំង​ចិត្ត​និង​ក្តីស្រឡាញ់ យកចិត្តទុកដាក់ចំពោះខ្ញុំគ្រប់យ៉ាង។ ទោះយ៉ាងណាក៏ដោយខ្ញុំ​មិន​ធ្វេសប្រហែសទេ។ ខ្ញុំសន្យាថានឹងខិតខំរៀនសូត្រឱ្យបានល្អដើម្បីមោទនភាពចំពោះឪពុកហើយមិនឱ្យ​ម្តាយខក​ចិត្ត​ចំពោះ​ខ្ញុំឡើយ។» ទ្វីវីក្ដុក​ក្ដួល​ប្រាប់​ឱ្យ​ដឹង​ដូច្នោះ។

ដោយ​មាន​ស្រុកកំណើត​នៅ​កោះដាច់​ស្រយាល ដូច្នេះការធ្វើដំណើរពិបាកណាស់ ដំណើរ​ឡើង​ចុះ​​ទៅដីគោកត្រូវឆ្លងកាត់សាឡាង។ ដូច្នេះការ​សិក្សា​រៀនសូត្រ​ជួប​ការលំបាកជាច្រើន​ ពិសេសការស្វែងរកសិក្ខា​ឧបទេស​ សំភារៈសំរាប់ការស្រាវជ្រាវមិនងាយស្រួលទេ។ ទោះយ៉ាងណាក្នុងរយៈពេល ៣ ឆ្នាំនៃវិទ្យាល័យ ទ្វីវីតែងតែទទួលបានងារជាសិស្សពូកែហើយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងថ្នាក់។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលដាក់ពាក្យចូលរៀនមុខជំនាញ​គរុកោសល្យនៃសាកលវិទ្យាល័យត្រាវិញនាងទទួលបានពិន្ទុ ២៧,២៥ ហើយក្លាយ​ជា​​បេក្ខសិស្ស​​ឆ្នើម​ជាង​គេ​របស់​សាលា។ លើសពីនេះទៀតទ្វីវីក៏មានកិត្តិយសផងដែរដែលបានទទួលអាហារូបករណ៍ «បំភ្លឺក្តីសុបិន» ដែលផ្តល់ជូនដោយកាសែតទៀន​ផុងដែលមានទឹក​ប្រាក់​ ១០ លានដុង។ «ពេល​លឺ​ដំណឹង​ទទួល​បាន​អាហារូបករណ៍ខ្ញុំ​រីក​រាយ​ខ្លាំងណាស់​​ហើយ​​​ប្រាប់ទៅ​​ម្តាយជា​ទី​ស្រឡាញ់​ ព្រោះ​ថា​តាំង​ពីតូច​មក​​​ខ្ញុំ​ពុំ​ដែល​ទទួល​បាន​ទឹក​ប្រាក់​ធំ​យ៉ាង​នេះ លើស​ពីនោះទៅ​ទៀត​​ខ្ញុំ​នៅ​​មាន​ឱកាសជួប​សំណេះសំណាល​ជា​មួយ​មិត្ត​ភក្តិដែល​មាន​ពិន្ទុ​​ខ្ពស់​ដូច​គ្នា​មក​ពី​តំបន់​នានាផងដែរ»។ ទ្វីវី​ប្រាប់​ឱ្យ​ដឹង​ដូច្នោះ។

thuy vy awea

តាមមតិ​របស់​​ទ្វី​វី សិស្សនិស្សិតនៅមាន​អារម្មណ៍ខ្លាចរអាអំពី​មុខ​វិជ្ជា​អក្សរសាស្ត្រ ពួកគេភាគច្រើនមិនចាប់អារម្មណ៍ទេ។ ទោះយ៉ាងណាក្តី​ចំពោះ​ទ្វីវី​(ជំនាន់​ ១០x) តាំងពីតូច​ នាងបានចាប់អារម្មណ៍លើមុខ​វិជ្ជា​អក្សរសិល្ប៍ព្រោះវាជួយបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់នាងជាមនុស្សរស់នៅដោយក្តីស្រឡាញ់និងការឱ្យ​អភ័យ អនុគ្រោះរវាង​គ្នា​នឹង​គ្នា​​។ ទន្ទឹមនឹងនោះ​អារម្មណ៍​និងការយល់ដឹងពីជោគវាសនា អកុសលក្នុងជីវិត... ហេតុដូច្នេះ ក្តី​សុបិនចង់ក្លាយ​ជា​គ្រូ​បង្រៀន​របស់​ទ្វីវីកាន់​តែ​​ផុស​ផុរ លើសពីនោះទៅ​ទៀត ទ្វីវីក៏បានបង្ហើបពីមូលហេតុដែលនាងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនគឺ «រូបភាពរបស់គ្រូស្អាតណាស់ពេលពាក់អាវវែង​ប្រ​ពៃណី​វៀត​ណាម​នៅ​ពេលកំពុង​ឈរ​បង្ហាត់​​បង្រៀនចម្លង​ភាព​កក់​ក្តៅ​​មនោរម្មណ៍​ដល់​សិស្សានុសិស្សជំនាន់​ក្រោយ។»

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បេក្ខនារី​ដែល​កំព្រា​ឪពុក​មាន​សុបិនចង់​​ក្លាយជាគ្រូបង្រៀន