ផលិតផលជីវសាស្រ្តកំចាត់​សត្វ​ល្អិត​ពី​គ្រាប់​​ទៀប​ព្រៃ(ផ្លែហឺត)

(TVU) - គំនិតផ្តួចផ្តើមបង្កើត​​​អាជីវកម្ម​ថ្មីមួយរបស់ក្រុមនិស្សិតសាកលវិទ្យាល័យត្រាវិញគឺ​ផលិតផល​ជីវសាស្ត្រ​កំចាត់​សត្វ​ល្អិត​កែ​ច្នៃ​ពី​គ្រាប់​ទៀប​ព្រៃ​ គឺ​រួមចំណែកកាត់បន្ថយផលប៉ះពាល់និង​ការពាររុក្ខជាតិទៅលើបរិស្ថាននិងសុខភាពមនុស្ស។

z2222600403601 0e2950feb423d68244b4061f21f2635b-1536x1152

បច្ចុប្បន្នឥទ្ធិពលនៃថ្នាំសម្លាប់សត្វល្អិតនិងសំណល់ជាតិ​ពុល​នៅតែជាបញ្ហាពិបាក​ដោះស្រាយ​នៅពេលថ្នាំការពាររុក្ខជាតិត្រូវបានប្រើប្រាស់តាមអំពើចិត្តបង្កឱ្យមានការពុលដល់អ្នកប្រើប្រាស់​និងបំពុលបរិស្ថានហើយអាចមានផលប៉ះពាល់ដល់ដំណាំប្រសិនបើកំរិតប្រើមិនបានគ្រប់គ្រងល្អ។

តថភាពជាក់ស្តែង​នេះ​ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យត្រាវិញរួមមានប្អូន​ ង្វៀន ធី ទៀវមី (មុខជំនាញភាសាអង់គ្លេស A ឆ្នាំ ២០១៧) ង្វៀនភឿង​ខាញ (មុខជំនាញ​គីមីអនុវត្ត​ឆ្នាំ ២០១៦) និងង្វៀនធីង៉ុកហឹង​(មុខ​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ B ឆ្នាំ ២០១៨)បានសិក្សា​និងស្រាវជ្រាវផលិតផលជីវសាស្ត្រ​​មួយដែលអនុវត្តបច្ចេកវិទ្យាណាណូ(nano) ម៉ាស៊ីនទំនើបនិងបច្ចេកទេសក្នុងដំណើរការផលិត។ នោះគឺជាផលិតផល​ជីវសាស្ត្រ​កំចាត់​សត្វល្អិតដែល​ផលិត​ចេញ​ពីគ្រាប់ទៀប​ព្រៃ។

z2222600372832 9973aaa644470c4318beee0024713c32-1536x1024

ដើម​ទៀប​ព្រៃ​ត្រូវបានគេចាត់ទុកថាជារុក្ខជាតិមួយដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ វា​អាច​រស់​បានចំពោះ​​បរិស្ថាន​ខុស​ៗ​​គ្នា។ វា​ជាឱសថមួយដែលគេ​ចម្រាញ់​យកជាតិ​ពី​ស្លឹក ដើម ឫស ផ្លែនិង​សូម្បីតែគ្រាប់របស់​វា​ក៏​ត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយម​ផង​ដែ។​កសិករភាគច្រើន​ច្នៃ​គ្រាប់​ទៀប​ព្រៃ​តាម​​វិធី​​ប្រពៃណី​ហើយក្នុង​កំរិតគ្រួសារ​តែ​ប៉ុណ្ណោះ។

ប្អូន​ ង្វៀន​ ធី​ ទៀវ​មី ប្រធានក្រុមស្រាវជ្រាវមានប្រសាសន៍ឱ្យ​ដឹង​ថា៖ ផលិតផលនេះគឺជាការរួមបញ្ចូលគ្នារវាងសារជាតិចម្រាញ់​ចេញ​ពី​គ្រាប់​ទៀប​ព្រៃ​និង​ណាណូ​ស័ង្កសីដោយ​មាន​ម៉ាក Bio-Exa។ ផលិតផលនេះ​គឺ​មានសារសំខាន់​ក្នុង​វិធី​​ការពាររុក្ខជាតិនិងកំចាត់​ប្រភេទសត្វល្អិត​លើ​ដើម​ឈើ​ហូប​ផ្លែនិង​បន្លែគ្រប់​ប្រភេទ។

ផលិតផលនេះមានចំណុះ ២៥០ml ក្នុង​១ដប និង​មាន​​កំរិតនៃ​ការ​ប្រើ​គឺលាយ​​ ១២៥ml សម្រាប់​ធុងបាញ់មាន​ចំណុះ​ទឹក​​​ ១៦ លីត។ ផលិតផល​មាន​សារជាតិ​ណាណូស័ង្កសី​អាចកំចាត់សត្វល្អិតដង្កូវចៃគ្រប់​ប្រភេទ​ដោយ​មាន​​ប្រសិទ្ធភាព។ ​ផលិតផលនេះ​ មាន​​គុណភាព​កើនឡើងដោយសារអនុវត្ត​បច្ចេកវិទ្យាណាណូ ហើយផលិតផលក៏ជំនួយ​​បង្កើនចរន្តផ្លាស់​ប្តូរ​ស្រូបយកសារធាតុដល់​​​ស្លឹកផងដែរ។ ជា​ពិសេស​​​មាន​សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ បរិស្ថានជុំ​វិញ​ដែលសមស្របនឹងនិន្នាការកសិកម្មបៃតងជាមួយនឹងដំណើរការផលិតកម្មប្រកបដោយការច្នៃប្រឌិតថ្មីនិងសន្សំសំចៃកាត់​បន្ថយ​ថ្លៃដើម។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ផលិតផលជីវសាស្រ្តកំចាត់​សត្វ​ល្អិត​ពី​គ្រាប់​​ទៀប​ព្រៃ(ផ្លែហឺត)