ខួបអនុស្សាវរីយ៍គម្រប់៧១ ឆ្នាំនៃទិវាសិស្ស-និស្សិតវៀតណាម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 មករា 2021
- ចុចដង៖ 466
នារាត្រីថ្ងៃទី ៨ ខែមករា និស្សិតសាកលវិទ្យាល័យត្រាវិញចំនួន ៤៥០ នាក់បានចូលរួមប្រជុំដើម្បីអបអរសាទរខួបលើកទី ៧១ នៃទិវាប្រពៃណីសិស្សនិងនិស្សិតវៀតណាម (៩ មករា ១៩៥០- ៩ មករា ២០២១) នៅមណ្ឌលទី ១ នៃសាកលវិទ្យាល័យត្រាវិញ។ លោក ង្វៀន វ៉ាន់ថឺ ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ បានរំលឹកឡើងវិញនូវប្រពៃណីតស៊ូរបស់សិស្សនិស្សិតសាលានិងមានរបាយការណ៍អំពីសកម្មភាពចលនានៃសមាគមនិស្សិតសាលាក្នុងឆ្នាំកន្លង។
ជាក់ស្តែងសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានរៀបចំសកម្មភាពវប្បធម៌សិល្បៈនិងកីឡាជាច្រើនដូចជាការប្រកួតអត្តពលកម្មដែលមានចម្ងាយ ១០០ ម៉ែត្រសម្រាប់បុរសនិងស្ត្រី, ល្បែងអុក, វាយសី, បរិច្ចាគឈាមដោយស្ម័គ្រចិត្ត, សកម្មភាពផ្សារភ្ជាប់សិក្សាស្រាវជ្រាវ ប្រកួតប្រជែងស្នាដៃច្នៃប្រឌិត គំនិតផ្តើមអាជីវកម្មក្នុងនិស្សិត... បង្កើតចលនានៃការរៀនសូត្រនិងការស្រាវជ្រាវដែលបានរីករាលដាលយ៉ាងខ្លាំងដល់និស្សិតទូទាំងសាកលវិទ្យាល័យ។
ក្នុងឱកាសនេះសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានប្រគល់ប័ណ្ណសរសើរ«និស្សិតសម្បទាល្អ៥ចំណុច» ឆ្នាំ ២០២០ រួមមាន ៤៥០ នាក់។ ក្នុងនោះនិស្សិតចំនួន ៤៣៤ នាក់ទទួលប័ណ្ណសរសើរថ្នាក់សាលានិងនិស្សិតឆ្នើម ២២ នាក់ក្នុងយុទ្ធនាការ «និស្សិតវៀតណាម - រឿងរ៉ាវល្អៗ» នៃដំណាក់កាល ២០១៨-២០២០។