ក្រូច​ឃ្វិចស្ករ​​ស្រុក​កាង​ឡុងជាប់​​លំដាប់​ស្តង់​ដារ VietGAP

គម្រោងទ្រទ្រង់អភិវឌ្ឍការ​ផលិតក្រូច​ឃ្វិច​ស្ករ​​​ក្រោមការ​ឧបត្ថម្ភ​នៃ​កម្មវិធីគោលដៅរបស់​ជាតិ (MTQG) សម្រាប់ការកសាងជនបទថ្មី (ខែកញ្ញាឆ្នាំ ២០២០ ដល់ខែធ្នូឆ្នាំ ២០២០) អនុវត្ត​និង​ផ្ទេរ​បច្ចេក​ទេស​ដោយ​​មជ្ឈមណ្ឌលស្រាវជ្រាវការបន្ស៊ាំនិងការប្រែប្រួល​អាកាសធាតុ ជំនួយ​អភិវឌ្ឍន៍សហគមន៍ (CRCS)។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈពេល​៤ខែ​ ​និងផ្ទេរជូនប្រជាជននៅឃុំប៊ិញភូស្រុកកាងឡុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

cong-bo-chung-nhan-vietgap2-1536x1152

លោក ង្វៀន ត្រឿងស៊ីញ នាយករងនៃមជ្ឈមណ្ឌល CRCS មានប្រសាសន៍ថា គោលដៅនៃគម្រោងនេះគឺផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍផលិតក្រូច​ឃ្វិច​ស្ករតាមស្តង់ដារ VietGAP ផ្សារ​ភ្ជាប់បញ្តាញ​​តម្លៃ​ទី​ផ្សារ និង​ការប្រើប្រាស់ផលិតផលនៅឃុំប៊ិញភូ។

CRCS សហការជាមួយការិយាល័យ​កសិកម្មស្រុកកាងឡុងអនុវត្តគម្រោងនេះ ក្នុង​រយៈពេល ៤ ខែគឺ ចាប់ពីខែកញ្ញាឆ្នាំ ២០២០ ដល់ខែធ្នូឆ្នាំ ២០២០ និង​ចំណាយថវិកា​សរុប​ចំនួន ១.៣៩៥.៩៦៣.៩៤៦ ដុង។ ក្នុងនោះថវិកាចំនួន ៤៨៩.៩៧៩.៩៤៦ ដុងទាញ​ចេញ​ពី​មូលនិធិនៃ​កម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ហើយថវិកាដែលនៅសល់គឺការ​ចូល​រួម​របស់​ប្រជាជនក្នុងតំបន់។

cong-bo-chung-nhan-vietgap1

លទ្ធផលគម្រោង​ទទួល​បាន​លើសពីគោលដៅដែលបានរំពឹងទុកគឺ ក្រូច​ឃ្វិច​​ដាំ​បាន ​២០ ហិកតា និង​ទទួលបាន​លំដាប់​ស្តង់ដារ VietGAP ។ ទិន្នផលប្រចាំឆ្នាំដែលបានប៉ាន់ស្មាននឹង​ផ្គត់ផ្គង់ដល់ទីផ្សារគឺផ្លែឈើចំនួន ៣៤០ តោន។ នេះជាជំហានដ៏ល្អមួយដើម្បីនាំយកផលិតផលផ្លែក្រូច​ឃ្វិច​ស្កររបស់ស្រុកកាងឡុងទៅ​កាន់ទីផ្សារក្នុងស្រុកនិងក្រៅស្រុកបង្កើន​ចំ​ណូល​និង​ផលប្រយោជន៍សេដ្ឋកិច្ច​ជា​ច្រើន​ដល់​​ប្រជាជនក្នុងស្រុក។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រូច​ឃ្វិចស្ករ​​ស្រុក​កាង​ឡុងជាប់​​លំដាប់​ស្តង់​ដារ VietGAP