កិច្ច​ជំនួប​នៃ​និស្សិតបរទេស​កម្ពុជានា​ឱកាស​​​​បុណ្យ​ចូល​​ឆ្នាំថ្មីប្រពៃណី​វៀត​ណាម​​២០២១

(TVU) – ថ្ងៃ​ទី​២៩ ខែ​មករា លោក​ថាច់​យឺ អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស ឯក​អគ្គរដ្ឋទូតនៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមក​សួរសុខទុក្ខនិងប្រគល់វត្ថុ​អនុស្សាវរីយ៍​ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញនា​ឱកាសអបអរសាទរបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​​វៀត​ណា​ម​​ ២០២១។

IMG 1657

អញ្ជើញ​ចូល​រួម​នៅ​មាន​​សាស្ត្រាចារ្យ​បណ្ឌិត​ផាម​ ទៀតខាញ់​ សាកលវិទ្យាធិការ​ អ្នក​ស្រី​ថាច់ ​ធីយ៉ឹន សាកលវិទ្យាធិការ​រង​ព្រម​ទាំង​អ្នក​តំណាង​នៅ​អង្គភាព​ពាក់​ព័ន្ធនានា​​និង​និស្សិត​បរទេស​ទាំង​ឡាយ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 1528

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​ប្រសាសន៍​ថា៖ ជា​រៀង​រាល់​ឆ្នាំ ​តាម​កាល​បរិច្ឆេតឈប់​សម្រាក​​ចូល​ឆ្នាំ​វៀត​ណាម​ ​គឺ​ប្អូនៗ​និស្សិត​បរទេស​នឹង​បាន​ត្រឡប់​ទៅ​ស្រុក​ជួប​ជុំ​គ្រួ​សារ​ ប៉ុន្តែ​ដោយ​ស្ថានភាព​ជំងឺ​កូវីដ​ឆ្នាំ​នេះ​ប្អូនៗ​មិន​បាន​ត្រឡប់ទៅស្រុក​ទេ​ ប្អូនៗ​ត្រូវ​សម្រាក​នៅ​វៀតណាម​និង​ចូល​រួម​អនុវត្តល្អ​នូវ​វិធាន​ការបង្ការ​និង​ការ​ពារ​ជំងឺ​កូវីដ​តាម​បទដ្ឋាន​កំណត់។

ដើម្បីជួយឱ្យពួកគេមានបរិយាកាសកក់ក្តៅនិងរីករាយសម្រាប់ពិធីបុណ្យចូលឆ្នាំវៀតណាមជាមួយនិស្សិតវៀតណាម សាកលវិទ្យាធិការបានស្នើដល់អង្គភាពពាក់​ព័ន្ធបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់និស្សិតកម្ពុជាមាន​ឱកាស​រីក​រាយទទួល​ចូល​ឆ្នាំ​ជាមួយក្រុមគ្រួសារនិស្សិតវៀតណាមក៏ដូចជាការផ្លាស់ប្តូរវប្បធម៌វៀតណាម។

IMG 1577

ថ្លែងនៅក្នុងអង្គប្រជុំ លោកថាច់យឺ សម្តែងការសប្បាយចិត្ត​និង​រីករាយដែលនិស្សិតបរទេស​នៅសាកលវិទ្យាល័យត្រាវិញតែងតែសកម្ម សាមគ្គីភាពនិងព្យាយាមក្នុង​ការ​សិក្សា។

ក្នុងស្ថានភាព​បច្ចុប្បន្ន លោកមាន​បំណង​និស្សិតកម្ពុជាស្នាក់នៅប្រទេសវៀតណាមគឺនៅត្រាវិញដើម្បីទទួល​ឆ្នាំថ្មីជាមួយនឹង​និស្សិតវៀតណាម ​បន្តឈ្វេង​យល់ពីវប្បធម៌វៀតណាម ​ផ្លាស់ប្តូរការ​សិក្សា​ បទពិសោធន៍​​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​​ ​និងខិតខំប្រឹងប្រែងក្នុងការសិក្សា​ សុក្រឹតភាព​ជំនាញវិជ្ជាជីវៈដើម្បីយក​ចំណេះ​វិជ្ជា​មកបម្រើប្រទេស​ជាតិ​របស់ខ្លួននៅ​​​ពេល​វិល​ត្រឡប់​ទៅ​ស្រុក​វិញ។

IMG 1630

ប្អូន នុតផេង និស្សិតឆ្នាំទី ៣ ជំនាញ​ពហុ​វេជ្ជសាស្ត្រមានក្តីរំភើបនិង​​ថ្លែង​ថា​ សាកលវិទ្យាល័យត្រាវិញជាផ្ទះទី ២។

«យើងខ្ញុំ​បាន​រៀនភាសាវប្បធម៌របស់ប្រ​ទេស​​មិត្ត​ សិក្សាភាសាវៀតណាមប្រកបដោយវិជ្ជាជីវៈនិងទំនុកចិត្តដោយសារការណែនាំនិងការគាំទ្រពីគ្រូនិងនិស្សិតវៀតណាម។ នេះជាបរិយាកាសរៀនសូត្រប្រកបដោយភាពស្វាហាប់ដែលនាំមកនូវបទពិសោធន៍ជាច្រើនសំរាប់និស្សិតបរទេស​ ជាពិសេសជីវិតនៅត្រាវិញមានសុវត្ថិភាពនិងរួសរាយរាក់ទាក់ដូចនៅក្នុងប្រទេសរបស់ខ្លួន»

ក្នុងឱកាសនេះប្អូននុតផេង តំណាង​ឱ្យ​និស្សិត​បរទេស​កម្ពុជា​ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាដែលបានបង្កលក្ខខណៈ​ងាយ​ស្រួល​​សម្រាប់និស្សិតកម្ពុជាមក​សិក្សានៅសាកលវិទ្យាល័យត្រាវិញគឺ​បាន​សិក្សា​នូវចំណេះដឹងនិងបទពិសោធន៍មានប្រយោជន៍សម្រាប់បម្រើប្រទេសជាតិនៅ​ពេល​អនាគត។

ក្នុងឱកាសអបអរ​សាទរ​ចូល​ឆ្នាំថ្មី​ ២០២១ លោកថាច់យឺ និងក្រុម​ប្រឹក្សា​ភិបាល​សាកលវិទ្យាល័យ​ត្រាវិញបាន​ប្រគល់​វត្ថុអនុស្សាវរីយ៍ដល់និស្សិតបរទេស​ ដោយ​មាន​បំណងឱ្យពួកគេបានចូលរួមសប្បាយរីករាយក្នុងអំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមប្រកបដោយភាពកក់ក្តៅសុខដុមរមនានិងមានអត្ថន័យ។

IMG 1646IMG 1604IMG 1615IMG 1611IMG 1599IMG 1595IMG 1585

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កិច្ច​ជំនួប​នៃ​និស្សិតបរទេស​កម្ពុជានា​ឱកាស​​​​បុណ្យ​ចូល​​ឆ្នាំថ្មីប្រពៃណី​វៀត​ណាម​​២០២១