វិស័យវារីវប្បកម្ម៖ សក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 មីនា 2021
- ចុចដង៖ 419
(TVU) – យោងតាមស្ថានការវាយតម្លៃនៃអ្នកឯកទេសវិភាគទៅលើទីផ្សារពលកម្មឃើញថាវិស័យវារីវប្បកម្មកំពុងតែមានការអភិវឌ្ឍខ្លាំងនិងតម្រូវការធនធានមនុស្សសម្រាប់វិស័យនេះច្រើនជាទីបំផុត។ ហេតុដូច្នោះ មុខជំនាញវារីវប្បកម្មនឹងជាជំរើសដ៏ល្អសម្រាប់អ្នកសិក្សា។
មុខជំនាញផ្សារភ្ជាប់ជាមួយស្ថានភាពបច្ចុប្បន្ន
អ្នកស្រី ផាន ធី ថាញ់ទ្រុក ប្រធាននៃដេប៉ាតឺម៉ង់ជលផល(សាកលវិទ្យាល័យត្រាវិញ) មានប្រសាសន៍ថា៖ កម្មវិធីបណ្តុះបណ្តាលវារីវប្បកម្មគឺ បំពាក់បំប៉ន់ដល់អ្នកសិក្សានូវចំណេះដឹងនិងជំនាញវិជ្ជាជីវៈដូចជា៖ ផលិតនិងបង្កាត់ពូជនៃប្រភេទជលផលផ្សេងៗ; ការគ្រប់គ្រងកត្តាបរិស្ថានទឹកសម្រាប់វារីវប្បកម្ម ការធ្វើរោគវិនិច្ឆ័យបង្ការនិងព្យាបាលជំងឺនៃប្រភេទជលផល និងលើកកម្ពស់ចំណេះដឹងសម្រាប់ជលករ។
លើសពីនេះទៀតនៅក្នុងដំណើរការនៃការរៀនសូត្រសិស្សត្រូវបានណែនាំក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនិងការផ្ទេរបច្ចេកវិទ្យាក្នុងប្រព័ន្ធវារីវប្បកម្ម។ ដំបូន្មានបច្ចេកទេសស្តីពីការរៀបចំផែនការសម្រាប់ការអភិវឌ្ឍវារីវប្បកម្មប្រកបដោយចីរភាព។ ការផ្តល់សេវាកម្មវារីវប្បកម្មនិងការផ្ទេរបច្ចេកវិទ្យា។ ឆ្លងតាមវិធីនោះ និស្សិតទទួលបានជំនាញវិជ្ជាជីវៈពេញលេញដែលចាំបាច់ និងតម្រូវការការងារជាក់ស្តែងបន្ទាប់ពីបញ្ចប់ការសិក្សា។
បណ្តុះបណ្តាលផ្សារភ្ជាប់នឹងសហគ្រាស
បច្ចុប្បន្នវិស័យជលផលដើរតួនាទីយ៉ាងសំខាន់នៃសេដ្ឋកិច្ចនិងបង្កើតប្រភពចំណូលយ៉ាងច្រើនក៏ដូចជាផ្តល់ឱកាសការងារជាច្រើនផងដែរ។
បើនិយាយដល់មុខជំនាញសិក្សាអំពីវារីវប្បកម្មនៅសាកលវិទ្យាល័យត្រាវិញ គេនឹងគិតភ្លាមៗថានេះគឺជាមុខជំនាញមួយក្នុងចំណោមមុខជំនាញទាំង ៦ ដែលទទួលបានការទទួលស្គាល់គុណភាពអប់រំអន្តរជាតិស្តង់ដារ AUN-QA និងបណ្តុះបណ្តាលតាមបែបសិក្សាផ្សារភ្ជាប់នឹងសហគ្រាស (Co-op)។
សកម្មភាពសិក្សានឹងត្រូវបានអនុវត្តជាបន្តបន្ទាប់នៅក្នុងសហគ្រាសចាប់តាំងពីចុងឆ្នាំទី ១ ដល់ឆ្នាំចុងក្រោយ។ សកម្មភាពនៅក្នុងសហគ្រាសនឹងជំនួយឱ្យនិស្សិតអភិវឌ្ឍជំនាញអាជីពជាក់ស្តែង ហើយឆ្លើយតបនូវតម្រូវការខ្ពស់នៃសហគ្រិន។