ឈ្វេងយល់ពីមុខជំនាញកសិកម្មនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មីនា 2021
- ចុចដង៖ 427
(TVU) - នៅក្នុងនិន្នាការនៃការផ្លាស់ប្តូរឆ្ពោះទៅរកទំនោរឧស្សាហកម្ម ប្អូនៗនិស្សិតដែលមានបំណងសិក្សានូវមុខជំនាញកសិកម្ម កំពុងមានអារម្មណ៍ស្ទាក់ស្ទើរ មិនដឹងថាសិក្សាមុខជំនាញនេះរួចចេញមកធ្វើការងារអ្វី?
មុខជំនាញដែលមានការអនុវត្តពិត
ប្រសិនបើវិស័យឧស្សាហកម្មនិងសេវាកម្មមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងនោះការចូលរួមចំណែករបស់វិស័យកសិកម្មក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចនឹងមានជំហាននិងមានឥទ្ធិពលមិនអននោះដែរ។
បានប្រសិទ្ធិនាមថាជាមុខជំនាញរបស់ពលរដ្ឋ វិស័យកសិកម្មនៅសាកលវិទ្យាល័យត្រាវិញមិនមែនជាមុខជំនាញគួរឱ្យធុញទ្រាន់ទេ ប៉ុន្តែជាមុខជំនាញមានការអនុវត្តជាក់ស្តែងក្នុងសង្គម សមស្របទៅលើបរិស្ថាន ការដាំដុះ ប្រើប្រាស់កូនរុក្ខជាតិ កសាងនិងបង្កើតខឿនជាមូលដ្ឋានដើម្បីនាំមកនូវតម្លៃនៃវត្ថុធាតុដើមចំណីអាហារកម្លាំងពលកម្មនិងផលិត។
តាមប្រសាសន៍របស់បណ្ឌិត ទ្រិញ ង៉ុកអាយ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្មនិងជលផល៖ ពេលជ្រើសរៀននៅមុខជំនាញនេះ និស្សិតបានសិក្សានូវចំណេះដឹងទាក់ទងនឹងបង្កាត់គ្រាប់ពូជ ការផលិត និងការគ្រប់គ្រងផលិតផលកសិកម្ម។
បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា និស្សិតនឹងទទួលបានជំនាញបន្ថែមទៀតក្នុងការប្រមើលនៃទំនោរអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។ អនុវត្តកម្មវិធីគម្រោងការប្រកបដោយប្រសិទ្ធភាព ធានានូវនិរន្តរភាពនិងភាពបន្សាំអាកាសធាតុ អនុវត្តបច្ចេកវិទ្យាថ្មីៗចូលក្នុងការផលិតនិងផ្ទេរភាពជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេសដល់សហគមន៍។
កសិដ្ឋានដាំដុះជំនួយការស្រាវជ្រាវសម្រាប់និស្សិត
មានផ្ទៃដីជាង១ ហិកតាដីកសិកម្ម កសិដ្ឋានពិសោធន៍របស់សាកលវិទ្យាល័យត្រាវិញបានបំពាក់ដោយឧបករណ៍ទំនើបដើម្បីបំពេញការបង្រៀននិងស្រាវជ្រាវសម្រាប់សាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ។
ប្អូន ទ្រី ធី រង្សី សិក្សាមុខជំនាញកសិកម្មឆ្នាំ ២០១៨ បានសម្តែងការចាប់អារម្មណ៍និងសប្បាយចិត្តចំពោះមុខជំនាញនេះតាំងពីកម្មវិធីសិក្សាដំបូង៖ ក្នុងរយៈកាលសិក្សានិងស្រាវជ្រាវនៅទីនោះ និស្សិតទទួលបានពូជដំណាំ និងគំរូផ្សេងៗ អនុវត្តជាក់ស្តែងនៅកសិដ្ឋាន។ នេះជាកន្លែងដែលផ្តល់ឲ្យនិស្សិតចេះឈ្វេងយល់អំពីការផលិតនិងស្រាវជ្រាវពូជរុក្ខជាតិដោយសម្បូរបែប។
គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រកំពុងអនុវត្តគឺ «ការដាំសាកល្បងស្ត្រប៊ឺរី បីប្រភេទបន្សាំនឹងកំដៅក្នុងផើងនៅខេត្តត្រាវិញ» ប្អូនត្រឹង ធី ហ្វិញញឺ និស្សិតមុខជំនាញកសិកម្មឆ្នាំ ២០១៧ បានមានប្រសាសន៍ថា៖ ចំពោះខ្ញុំ វិស័យកសិកម្មមានកត្តាគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលនិស្សិតនឹងរកឃើញក្នុងអំឡុងពេលសិក្សានិងស្រាវជ្រាវរបស់ពួកគេនៅកសិដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ និងតាមរយៈដំណើរការនៃការរៀនសូត្រអ្នកនឹងមានកម្លាំងចិត្តកាន់តែស្រឡាញ់ការងារថែមទៀត។
ឱកាសការងារសម្រាប់អ្នកពេញចិត្តកសិកម្ម
ឱកាសការងារពិតជាបញ្ហាទូទៅ មិនត្រឹមតែនិស្សិតកសិកម្មដែលចាប់អារម្មណ៍ប៉ុណ្ណោះនោះទេ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតផ្នែកកសិកម្មមានឱកាសសិក្សាស៊ីជម្រៅផ្នែកវិស្វកម្ម សេដ្ឋកិច្ច-សង្គម កសិកម្មនិងជនបទ។ ទទួលបានបច្ចេកវិទ្យាកសិកម្មជឿនលឿនតាមរយៈកម្មវិធីសិក្សា Co-op កម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិ និងកម្មវិធីធ្វើកម្មសិក្សានៅអ៊ីស្រាអែល។
ប្រាកដណាស់អ្នកនឹងក្លាយជាបុគ្គលិកបច្ចេកទេស អ្នកពិគ្រោះយោបល់ អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវក្នុងវិស័យកសិកម្ម អភិវឌ្ឍជនបទ ហើយអ្នកអាចក្លាយជាម្ចាស់អាជីវកម្ម ឬធ្វើការនៅក្នុងប្រព័ន្ធរដ្ឋបាលដែលមានឯកទេសក្នុងវិស័យកសិកម្ម។
បញ្ចប់ការសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យត្រាវិញក្នុងឆ្នាំ ២០១៩ និងបច្ចុប្បន្នកំពុងធ្វើការនៅប្រទេសជប៉ុន លោកត្រឹងឌីខាង មានប្រសាសន៍ថា៖ នៅពេលសិក្សាមុខជំនាញកសិកម្មនៅសាកលវិទ្យាល័យត្រាវិញលោកបានក្រេបជញ្ជក់ចំណេះដឹងជាច្រើនអំពីការដាំដំណាំ ការចិញ្ចឹមសត្វ ក្រៅពីនោះក្នុងកម្មវិធីសិក្សានៅបញ្ចូលវគ្គបំប៉នបំណិនទន់ជាច្រើនទៀតដើម្បីជំនួយបបន្ថែមសីលធម៌វិជ្ជាជីវៈ។
ស្របនឹងគំនិតរបស់ឌីខាង លោកម៉ៃជីតឹម អតីតនិស្សិតផ្នែកកសិកម្មឆ្នាំ ២០១៥ បានមានប្រសាសន៍ថា៖ ការសិក្សានៅសាកលវិទ្យាល័យនិស្សិតមានឱកាសអនុវត្តនិងប្រើប្រាស់សម្ភារៈឧបទេសទំនើប បច្ចេកវិទ្យាជឿនលឿននៅកសិដ្ឋានពិសោធន៍សម្រាប់ការសិក្សាស្រាវជ្រាវ។ បច្ចុប្បន្នលោកម៉ៃជីតឹមកំពុងធ្វើការជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនជីកំប៉ុស្តមួយដែលមានទីស្នាក់ការកណ្តាលនៅខេត្តក្វាងណាម។
ថ្មីៗនេះគឺលោកត្រាំមីញទ្វឹង ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានត្រឡប់មកភូមិកំណើរដើម្បីចាប់ផ្តើមអាជីវកម្មនិងចូលរួមបង្កើតសហករណ៍កសិកម្មឡុងហៀប (ស្រុកថ្កូវខេត្តត្រាវិញ) ជាមួយនឹងគំរូនៃការចិញ្ចឹមពពួកជន្លេនក្រហម(Perionyx excavatus) ដើម្បីផលិតជីសរីរាង្គ, ផលិតអង្ករស្អាត និងចិញ្ចឹមបង្កងលំដាប់ស្តង់ដារសរីរាង្គ រកចំណូលបានជាង ២,២ ពាន់លានដុងក្នុងមួយឆ្នាំ ក្លាយជាកសិករឆ្នើមវ័យក្មេងក្នុងយុគសម័យ៤.០។