ឈ្វេង​យល់​ពីមុខ​ជំនាញ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

(TVU) - នៅក្នុងនិន្នាការនៃការផ្លាស់ប្តូរឆ្ពោះទៅរកទំនោរឧស្សាហកម្ម ​ប្អូនៗនិស្សិតដែល​​មានបំណងសិក្សា​នូវ​មុខ​ជំនាញ​កសិកម្ម​ កំពុង​មានអារម្មណ៍​ស្ទាក់​ស្ទើរ មិនដឹងថាសិក្សា​មុខ​ជំនាញ​នេះរួច​ចេញមក​​ធ្វើការ​ងារ​អ្វី?

NN1

មុខ​ជំនាញ​ដែល​មាន​ការ​អនុវត្ត​ពិត

ប្រសិនបើវិស័យឧស្សាហកម្មនិងសេវាកម្មមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងនោះការចូលរួមចំណែករបស់វិស័យកសិកម្មក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចនឹងមានជំហាន​និង​មានឥទ្ធិពលមិន​អននោះ​ដែរ។

NN2

NN3

បាន​ប្រសិទ្ធិនាម​ថាជា​មុខ​ជំ​នាញ​របស់​ពលរដ្ឋ វិស័យ​កសិកម្ម​នៅសាកលវិទ្យាល័យត្រាវិញមិនមែនជាមុខ​ជំនាញ​គួរឱ្យធុញទ្រាន់ទេ ប៉ុន្តែជាមុខ​ជំនាញ​មានការ​​អនុវត្តជាក់ស្តែងក្នុងសង្គម សម​ស្របទៅ​លើ​បរិស្ថាន ការដាំដុះ ប្រើ​ប្រាស់កូន​រុក្ខជាតិ កសាងនិងបង្កើតខឿន​​ជាមូលដ្ឋានដើម្បីនាំមក​នូវ​តម្លៃនៃវត្ថុធាតុដើមចំណីអាហារកម្លាំងពលកម្មនិងផលិត។

តាមប្រសាសន៍របស់បណ្ឌិត ទ្រិញ ង៉ុកអាយ ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​កសិកម្មនិងជលផល៖ ពេលជ្រើស​រៀន​នៅ​មុខជំនាញនេះ និស្សិតបាន​សិក្សា​នូវ​ចំណេះដឹង​ទាក់ទងនឹងបង្កាត់គ្រាប់ពូជ ការ​ផលិត និងការគ្រប់គ្រងផលិតផល​កសិកម្ម។

បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា និស្សិតនឹងទទួល​បានជំនាញបន្ថែមទៀតក្នុងការប្រមើលនៃ​ទំនោរអភិវឌ្ឍ​​សេដ្ឋកិច្ច សង្គមកិច្ច​កសិកម្ម និងអភិវឌ្ឍ​ជនបទ។ អនុវត្តកម្មវិធីគម្រោងការ​ប្រកបដោយប្រសិទ្ធភាព ធានានូវនិរន្តរភាពនិងភាពបន្សាំអាកាស​ធាតុ អនុវត្តបច្ចេកវិទ្យាថ្មីៗចូល​ក្នុងការផលិតនិងផ្ទេរភាពជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេសដល់​សហគមន៍។

កសិដ្ឋាន​ដាំ​ដុះ​ជំនួយ​ការ​ស្រាវជ្រាវ​សម្រាប់​និស្សិត

មានផ្ទៃដីជាង១ ហិកតាដីកសិកម្ម កសិដ្ឋានពិសោធន៍របស់សាកលវិទ្យាល័យត្រាវិញបានបំពាក់ដោយឧបករណ៍ទំនើប​ដើម្បីបំពេញការបង្រៀននិងស្រាវជ្រាវសម្រាប់​សាស្រ្តាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ។

NN4

ប្អូន​ ទ្រី ធី រង្សី សិក្សា​មុខ​ជំនាញកសិកម្មឆ្នាំ ២០១៨ បានសម្តែងការ​ចាប់​អារម្មណ៍​និង​សប្បាយ​ចិត្ត​​ចំពោះមុខ​ជំនាញ​នេះ​​តាំងពីកម្មវិធីសិក្សា​ដំបូង៖ ក្នុងរយៈកាល​សិក្សានិងស្រាវជ្រាវនៅ​ទី​នោះ និស្សិតទទួលបានពូជដំណាំ និង​គំរូផ្សេងៗ អនុវត្ត​ជាក់​ស្តែង​នៅកសិដ្ឋាន​។ នេះជាកន្លែងដែលផ្តល់​ឲ្យ​និស្សិតចេះ​ឈ្វេងយល់អំពី​ការ​ផលិតនិងស្រាវជ្រាវពូជរុក្ខជាតិដោយសម្បូរ​បែប។

NN5

គម្រោង​ស្រាវជ្រាវវិទ្យាសាស្ត្រកំពុងអនុវត្ត​គឺ «ការដាំសាកល្បង​ស្ត្រប៊ឺរី បីប្រភេទ​បន្សាំ​នឹងកំដៅក្នុងផើងនៅខេត្តត្រាវិញ» ប្អូនត្រឹង ធី ហ្វិញញឺ និស្សិតមុខ​ជំនាញ​កសិកម្មឆ្នាំ ២០១៧ បានមានប្រសាសន៍ថា៖ ចំពោះខ្ញុំ វិស័យ​​កសិកម្ម​មានកត្តា​គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលនិស្សិតនឹងរកឃើញក្នុងអំឡុងពេលសិក្សានិងស្រាវជ្រាវរបស់ពួកគេនៅកសិដ្ឋាន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ និងតាមរយៈដំណើរការនៃការរៀនសូត្រអ្នកនឹងមានកម្លាំង​ចិត្ត​កាន់តែស្រឡាញ់ការងារថែម​ទៀត។

ឱកាសការ​ងារ​សម្រាប់អ្នកពេញ​ចិត្ត​កសិកម្ម

ឱកាសការ​ងារ​ពិតជាបញ្ហាទូទៅ​ មិនត្រឹមតែនិស្សិតកសិកម្មដែល​ចាប់អារម្មណ៍ប៉ុណ្ណោះនោះ​ទេ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតផ្នែក​កសិកម្មមានឱកាសសិក្សាស៊ីជម្រៅផ្នែកវិស្វកម្ម សេដ្ឋកិច្ច-សង្គម កសិកម្មនិងជនបទ។ ទទួលបានបច្ចេកវិទ្យាកសិកម្មជឿនលឿនតាមរយៈកម្មវិធី​សិក្សា​ Co-op កម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិ និង​កម្មវិធីធ្វើ​កម្មសិក្សានៅអ៊ីស្រាអែល។

NN6NN7

ប្រាកដណាស់អ្នកនឹងក្លាយជាបុគ្គលិកបច្ចេកទេស អ្នកពិគ្រោះយោបល់ អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវក្នុងវិស័យកសិកម្ម អភិវឌ្ឍជនបទ ហើយអ្នកអាចក្លាយ​ជា​ម្ចាស់​អាជីវកម្ម ឬធ្វើការនៅក្នុងប្រព័ន្ធ​រដ្ឋបាលដែលមានឯកទេសក្នុងវិស័យកសិកម្ម។

បញ្ចប់ការសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យត្រាវិញក្នុងឆ្នាំ ២០១៩ និងបច្ចុប្បន្នកំពុងធ្វើការនៅប្រទេសជប៉ុន លោកត្រឹងឌីខាង មានប្រសាសន៍ថា៖ នៅពេលសិក្សាមុខ​ជំនាញ​កសិកម្មនៅសាកលវិទ្យាល័យត្រាវិញលោកបានក្រេប​ជញ្ជក់​ចំណេះ​ដឹង​ជា​ច្រើន​អំពីការ​ដាំ​ដំណាំ ការ​ចិញ្ចឹម​សត្វ ក្រៅ​ពី​នោះក្នុង​​កម្មវិធីសិក្សា​នៅ​បញ្ចូល​វគ្គ​បំប៉ន​បំណិន​ទន់​ជាច្រើនទៀតដើម្បី​ជំនួយប​បន្ថែមសីលធម៌​វិជ្ជាជីវៈ។

ស្រប​នឹង​គំនិត​របស់​ឌីខាង លោកម៉ៃជីតឹម អតីតនិស្សិតផ្នែកកសិកម្មឆ្នាំ ២០១៥ បានមានប្រសាសន៍ថា៖ ការសិក្សានៅសាកលវិទ្យាល័យនិស្សិតមានឱកាសអនុវត្ត​និង​ប្រើ​ប្រាស់​សម្ភារៈឧបទេស​ទំនើប បច្ចេកវិទ្យា​ជឿនលឿននៅកសិដ្ឋាន​ពិសោធន៍សម្រាប់ការ​សិក្សា​ស្រាវជ្រាវ​។ បច្ចុប្បន្នលោកម៉ៃជីតឹមកំពុងធ្វើការជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនជីកំប៉ុស្ត​មួយដែលមានទីស្នាក់ការកណ្តាលនៅខេត្តក្វាងណាម។

thuan-1

ថ្មីៗ​នេះ​គឺ​លោកត្រាំមីញទ្វឹង ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានត្រឡប់មកភូមិ​កំណើរ​ដើម្បីចាប់ផ្តើមអាជីវកម្មនិងចូលរួមបង្កើតសហករណ៍កសិកម្មឡុងហៀប (ស្រុកថ្កូវខេត្តត្រាវិញ) ជាមួយនឹងគំរូនៃការចិញ្ចឹមពពួក​ជន្លេនក្រហម​(Perionyx excavatus) ដើម្បីផលិត​ជីសរីរាង្គ, ផលិតអង្ករ​ស្អាត និងចិញ្ចឹម​បង្កងលំដាប់​ស្តង់​ដារ​សរីរាង្គ រកចំណូលបានជាង ២,២ ពាន់លានដុងក្នុង​មួយឆ្នាំ ក្លាយជាកសិករ​ឆ្នើម​វ័យក្មេងក្នុងយុគសម័យ៤.០។ 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឈ្វេង​យល់​ពីមុខ​ជំនាញ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ត្រាវិញ