ទិវាសៀវភៅវៀតណាម៖ សៀវភៅ-ចំណេះដឹងផ្សារភ្ជាប់សហគមន៍
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 មេសា 2021
- ចុចដង៖ 366
(TVU) - នាព្រឹកថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលសិក្សានៃសាកលវិទ្យាល័យត្រាវិញបានរៀបចំទិវាសៀវភៅវៀតណាមលើកទី ៨ ដើម្បីឆ្លើយតបទៅនឹងទិវាសៀវភៅនិងរក្សាកម្មសិទ្ធិបញ្ញាពិភពលោកដោយមានសកម្មភាពជាក់ស្តែងជាច្រើន។
លោក វ៉ ហ្វាង ខាយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបានមានប្រសាសន៍ថា៖ ទិវាសៀវភៅវៀតណាមលើកទី ៨ នៅ TVU មានគោលបំណងបង្កើតតាំងពិព័រណ៍សៀវភៅ បង្កើតបរិយាកាសល្អ មានភាពទាក់ទាញសម្រាប់អ្នកអាន។ ជាពិសេសគឺជំរុញឱ្យមានទម្លាប់នៃការអានសៀវភៅសម្រាប់និស្សិត ដើម្បី បង្កើនចំណេះដឹង មានសមត្ថភាពក្នុងការសិក្សាស្រាវជ្រាវ។
ប្អូន ផាម ហ្វិញ ញី និស្សិតឆ្នាំទី៤ ដែលជាអ្នកអានប្រចាំនៅមជ្ឈមណ្ឌលសិក្សានេះថ្លែងថា៖ មជ្ឈមណ្ឌលសិក្សាជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការសិក្សានិងស្រាវជ្រាវ។ អ្វីដែលខ្ញុំពេញចិត្តជាងគេគឺមិនមានការអាក់ខាននៃដំណើរការស្រាវជ្រាវ ពីព្រោះយើងអាចស្នាក់នៅ ២៤/២៤ ម៉ោងដោយមិនកំណត់ពេលវេលាបិទទ្វារហើយមានសម្ភារៈឧបទេសគ្រប់គ្រាន់ បរិយាកាសស្រស់ថ្លា គួរជាទីទាក់ទាញ។
ក្នុងឱកាសនេះមជ្ឈមណ្ឌលសិក្សាក៏បានផ្តល់រង្វាន់ដល់និស្សិតចំនួន ៦ នាក់ដែលជាអតិថិជនពេញនិយមនៃការអានក្នុងឆ្នាំកន្លងនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកទស្សនានៃការតាំងពិព័រណ៍សៀវភៅនៅថ្ងៃនេះ។
ការតាំងពិព័រណ៍ឆ្នាំនេះ មានសៀវភៅ និក្ខេបបទ សារណា ទស្សនាវដ្តីជាច្រើនក្នុងប្រទេសនិងក្រៅប្រទេសចំនួនជាង ១០០០ក្បាល។ ទន្ទឹមនឹងនោះ ថែមទាំងណែនាំបច្ចេកទេសនៃការស្វែងរកនិងជ្រើសរើសឯកសារនៅលើគេហទំព័ររបស់មជ្ឈមណ្ឌសិក្សាផងដែរ។