សាកលវិទ្យាល័យ​ត្រាវិញ៖ អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​ឆ្នាំ​ឆ្លូវ​ត្រីស័ក ព.ស. ២៥៦៤

(TVU) - នាថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបាន​រៀប​ចំ​ពិធី​ជួបជុំ​អបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ខ្មែរឆ្នាំឆ្លូវ​ ត្រីស័ក ព.ស. ២៥៦៤ សម្រាប់កង​ជួរ​គ្រូ​បង្រៀន​ បុគ្គលិក​និង​សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​និង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។ សាស្រ្តាចារ្យ​រង​បណ្ឌិត​ផាម ទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួមនិងថ្លែង​សារ​ជូន​ពរ។

nam moi khmer 2021-1

 ថ្លែង​កថា​បើក​កម្មវិធី​សាកលវិទ្យាធិការ​រង​ ថាច់ ធីយ៉ឹន ថ្លែង​អំណរ​គុណដល់​កង​ជួរ​បុគ្គលិក​គ្រូបង្រៀន​ទាំង​ឡាយ​ព្រម​ទាំង​និស្សិត​ ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ស្ថាបនា​ធ្វើ​ឱ្យ​សាកលវិទ្យាល័យមាន​ការ​​អភិវឌ្ឍ​ឈាន​ឡើង​។

នា​ឱកាស​នេះ សាកលវិទ្យាធិការរង​ថាច់ធីយ៉ឹន​ រីក​រាយ​ជូន​ពរ​ដល់លោក​គ្រូ​អ្នក​គ្រូ​ព្រម​ទាំង​ក្រុម​គ្រួសារ​សិស្ស​និង​និស្សិត​ជា​ពិសេស​និស្សិត​ខ្មែរ​នៅព្រះរាជាណាចក្រ​កម្ពុជា​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បាន​សុខ​សប្បាយ​ សុភមង្គល​ និង​សាមគ្គីភាព​ជា​និរន្ត​រ៍ត​ទៅ​។

នេះជាសកម្មភាពប្រចាំឆ្នាំរបស់សាកលវិទ្យាល័យត្រាវិញបង្ហាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈអភិបាល​សាកលវិទ្យាល័យនិងសហជីព​សាលា​ក្នុងការអនុវត្តគោលនយោបាយថែរក្សាតម្លៃ​វប្បធម៌​និង​ស្មារតីដល់កង​ជួរ​គ្រូ​បង្រៀន បុគ្គលិក​​និងនិស្សិតខ្មែរ​ទាំង​ឡាយ​​ដែល​កំពុងសិក្សានិងធ្វើការនៅសាកល​វិទ្យាល័យ​ត្រាវិញ​។

nam moi khmer 2021-2nam moi khmer 2021-3nam moi khmer 2021-4

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ៖ អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ខ្មែរ​ឆ្នាំ​ឆ្លូវ​ត្រីស័ក ព.ស. ២៥៦៤