សាស្ត្រាចារ្យនៃសាកលវិទ្យាល័យត្រាវិញធ្វើបទបង្ហាញតាមប្រព័ន្ធអន់ឡាញនៅសិក្ខាសាលាអន្តរជាតិលើកទី១៧
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 28 មិថុនា 2021
- ចុចដង៖ 392
(TVU) - នាថ្ងៃទី ២៣ មិថុនា សាស្រ្តាចារ្យនៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យាចំណុះសាកលវិទ្យាល័យត្រាវិញបានចូលរួមសិក្ខាសាលាទអន្ដរជាតិ CDIO លើកទី ១៧ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យជូឡាឡុងកន និងសាកលវិទ្យាល័យបច្ចេកវិទ្យា Rajamangala Thanyaburi ប្រទេសថៃ។ សិក្ខាសាលា អនុវត្តទៅចាប់ពីថ្ងៃទី ២១ ខែមិថុនាដល់ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ នឹងត្រូវប្រព្រឹត្តឡើងតាមប្រព័ន្ធអន់ឡាញ។
សិក្ខាសាលាមានអត្ថបទចូលរួមជាង ១៥០ នៃអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសចំនួន ២០។ អ្នករៀបចំកម្មវិធីបានជ្រើសរើសយកអត្ថបទចំនួន ៦៧ ដែលជាអត្ថបទមានសារៈចុះក្នុងកម្រងអត្ថបទសិក្ខាសាលា។ សាកលវិទ្យាល័យត្រាវិញគឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យពីរនៅប្រទេសវៀតណាមដែលមានអត្ថបទត្រូវបានជ្រើសរើសចុះក្នុងកម្រងអត្ថបទសិក្ខាសាលានិងត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញ។ សិក្ខាសាលានេះត្រូវបានបែងចែកជាក្រុមក្រោមប្រធានបទសំខាន់ៗ ដូចជា៖ ការជឿនលឿនផ្នែកស្រាវជ្រាវ CDIO ការអនុវត្ត CDIO និងការស្រាវជ្រាវផ្នែកវិស្វកម្ម។
ក្រុមសាស្រ្តាចារ្យនៃសាកលវិទ្យាល័យត្រាវិញស្ថិតនៅក្រុម ១៥.១ ស្តីពីប្រធានបទនៃការអនុវត្ត CDIO ដឹកនាំដោយលោកបណ្ឌិតកេងវ៉ាជូជូ សាកលវិទ្យាល័យពហុបច្ចេកទេសណានយ៉ាង - សិង្ហបុរី។ អ្នកនិពន្ធបានបញ្ជាក់ពីទស្សនៈនិងបទពិសោធន៍របស់ពួកគេក្នុងការរៀបចំវាយតម្លៃគម្រោងនៅពេលបង្រៀនកម្មវិធីបណ្តុះបណ្តាលដល់វិស្វករព័ត៌មានវិទ្យាតាមទិសដៅ CDIO នៃសាកលវិទ្យាល័យត្រាវិញ។ សិក្ខាសាលាគឺជាសកម្មភាពសិក្សាអន្តរជាតិមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់សាលាដែលជាសមាជិករបស់ CDIO ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកការស្រាវជ្រាវនិងការច្នៃប្រឌិតថ្មីៗ ដើម្បីជួយដល់ដំណើរការនៃការអនុវត្ត CDIO។ នេះជាលើកទី ២ដែលសាកលវិទ្យាល័យត្រាវិញបានចូលរួមសិក្ខាសាលា និងបានរួមចំណែកលើកស្ទួយគោលជំហរនិងផ្សព្វផ្សាយវប្បធម៌ស្រាវជ្រាវរបស់សាកលវិទ្យាល័យត្រាវិញជាមួយដៃគូលើឆាកអន្តរជាតិ។