សាកលវិទ្យាល័យត្រាវិញ បានចុះហត្ថលេខា និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ

សាកលវិទ្យាល័យ​ត្រាវិញ​បានចុះហត្ថលេខាលើកិច្ច​សហប្រតិបត្តិការលើកម្មវិធីសិក្សា​​ថ្នាក់​អនុបណ្ឌិតតាម​​អនឡាញផ្នែក​បង្រៀនភាសាអង់គ្លេស​ជា​មួយ​សាកលវិទ្យាល័យ​ Samar State - ប្រទេស​ហ្វីលីពីន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរសាស្រ្តាចារ្យ ការស្រាវជ្រាវ ការរៀននិង​បង្រៀន ព្រមទាំង​រួម​សហការ​អនុវត្ត​គម្រោង​ស្រាវជ្រាវ​ ការ​ផ្តួចផ្ដើម​គំនិត​រួម​ និង​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​ផ្សេងៗទៀត​ជា​មួយ​​សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី (ហៅកាត់ថា UTM Space)

Pic1. MoA Dr Pham Tiet Khanh

TVU -កាលពីសប្តាហ៍មុន បណ្ឌិត សាស្រ្តាចារ្យរង​ Pham Tiet Khanhសាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ និងបណ្ឌិត Marilyn Cardosoសាកលវិទ្យាធិការនៃសាកលវិទ្យាល័យSamar State - ប្រទេស​ហ្វីលីពីនបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ​អនឡាញ​ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មវិធីសិក្សា​ថ្នាក់​អនុបណ្ឌិត​តាម​ប្រព័ន្ធ​​អនឡាញ​ផ្នែក​អប់រំឯកទេស​ការបង្រៀនភាសាអង់គ្លេស។ កម្មវិធីសិក្សា​​តាមប្រព័ន្ធ​​អនឡាញ​ថ្នាក់​អនុបណ្ឌិត​ជា​លើក​ដំបូងនេះ​ គ្រោង​នឹង​បើកវគ្គ​ និង​ចាប់​ផ្ដើម​សិក្សា​នៅដើមឆ្នាំ ២០២២​នេះ​។

 

បណ្ឌិត សាស្ត្រាចារ្យរង​ Pham Tiet Khanhបានវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាលទ្ធផលនៃការអនុវត្តរាល់​ការ​ព្រមព្រៀង​​ដែលបានចុះហត្ថលេខានៅឆ្នាំ​ក្នុង​២០១៩ របស់ភាគីទាំងពីរ។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថារាល់​ការ​ព្រមព្រៀង​​​នឹងត្រូវបានភាគី​ទាំងពីរ​អនុវត្ត​ឱ្យ​ត្រូវទៅតាម​កាល​កំណត់​​និង​ទាន់ពេលវេលា​ដើម្បី​ធានា​សម្រាប់ការ​ជ្រើសរើស​និស្សិតវគ្គដំបូង​​​ ឯកទេស​ការបង្រៀន​ភាសាអង់គ្លេស​នាពេល​ខាងមុខ​នេះ។

 

 

ក្នុងពេលជាមួយគ្នានេះផង​ដែរ សាកលវិទ្យាល័យត្រាវិញ និងមជ្ឈមណ្ឌលអប់រំបន្តនិងវិជ្ជាជីវៈចំណុះ​សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី (UTM Space) បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ​អនឡាញ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

Pic2. MoU Dr Nguyen Minh Hoa

 

លោក Nguyen Minh Hoaសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និង បណ្ឌិត សាស្រ្តាចារ្យ Azlan Abd Rahmanនាយកនៃ​ UTMSpaceបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដោយមានវត្តមានថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងតំណាងសមាគមមហាវិទ្យាល័យសហគមន៍វៀតណាម។

 

ខ្លឹមសារនៃអនុស្សរណៈនេះរួមមាន៖ ការផ្តល់នូវ​កម្មវិធីសិក្សារបស់ UTMSpaceនៅប្រទេស​វៀតណាមការផ្លាស់ប្តូរសាស្រ្តាចារ្យ ការសិក្សា​ស្រាវជ្រាវ ការបង្រៀននិងរៀន រួមគ្នាក្នុងគម្រោងសិក្សា​ស្រាវជ្រាវ ការផ្តួចផ្តើមគំនិត​រួមគ្នា និងកម្មវិធីអភិវឌ្ឍ​វិជ្ជាជីវៈដូចជាការបណ្តុះបណ្តាលនិងចាត់តាំង​អង្គ​សិក្ខាសាលា ការផ្លាស់ប្តូរនិស្សិត និងការប្តូរ​ក្រេឌិតរវាងកម្មវិធីសិក្សា​របស់ភាគីទាំងពីរ។

 

ក្នុងឱកាសនេះផង​ដែរ​ បណ្ឌិត Nguyen Minh Hoa ក៏បានលើកឡើងអំ​ពីសកម្មភាពមួយចំនួនដែលអាចត្រូវបានអនុវត្ត ជាពិសេសដូចជាការរៀបចំអង្គ​សិក្ខាសាលាអន្តរជាតិរបស់មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា ការ​រៀបចំអង្គ​សិក្ខាសាលាជាប្រចាំដើម្បីចែករំលែកបទពិសោធន៍និងសហការក្នុងកម្មវិធីសិក្សា​ បណ្ដុះ​បណ្ដាល​តាមពីរបែប​ (៣+១ និង​២+២) ការ​ធ្វើ​កម្មសិក្សា ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិតជាដើម​។

ប្រែដោយ៖​ Se Ha 

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ បានចុះហត្ថលេខា និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ