ការសន្ទនាតាមអនឡាញរវាងគណៈកម្មការសាលាជាមួយនឹងសិស្សនិស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 29 ធ្នូ 2021
- ចុចដង៖ 385
(TVU) – នាល្ងាចថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបានបើកកិច្ចសន្ទនាតាមអនឡាញរវាងថ្នាក់ដឹកនាំជាមួយនឹងនិស្សិតនៃសាលា ដោយមាននិស្សិតជាង ៦០០រូបជាគណៈកម្មការគ្រប់គ្រងថ្នាក់ តំណាងឲ្យនិស្សិតទូទាំងសាលាជិត ២០ពាន់នាក់បានចូលរួម។
ខាងសាលាមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្សសាលានិងជាសាកលវិទ្យាធិការ; លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរង;លោកស្រី អនុបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង; សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង និងតំណាងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ នាយកដ្ឋាន និងមជ្ឈមណ្ឌលនានាចំណុះសាលាបានចូលរួម។
ក្នុងអង្គជំនួបលោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការបានមានប្រសាសន៍ថា៖ ការសន្ទនានេះគឺជាសកម្មភាពប្រចាំឆ្នាំ ជាឱកាសសម្រាប់សិស្សនិស្សិតបានដាក់នូវសំណួរ បញ្ចេញទស្សនៈ និងសំណូមពរទៅកាន់ថ្នាក់ដឹកនាំសាលា។ ឆ្លងតាមរយៈនោះ សាលានឹងមានដំណោះស្រាយទាន់ពេលវេលា និងសមស្រប ដើម្បីបម្រើដល់ការសិក្សានៃសិស្សនិស្សិតអោយបានល្អបំផុត។
លោកសាកលវិទ្យាធិការបានជូនពត៌មានអំពីសមិទ្ធផលដែលលោកគ្រូ អ្នកគ្រូ និង សិស្សនិស្សិតនៃសាកលវិទ្យាល័យត្រាវិញទទួលបានក្នុងឆ្នាំសិក្សាកន្លងដូច៖ សាលាមានកម្មវិធីសិក្សាចំនួន១២ ដែលបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិ AUN - QA, FIBAA, ABET ។ ក្នុងនោះ មានកម្មវិធីសិក្សាចំនួន៦ដែលសម្រេចបានស្របតាមស្តង់ដាគុណភាពបណ្ដុះបណ្ដាលនៃ FIBAA គឺ គ្រប់គ្រងធុរកិច្ច, សេដ្ឋកិច្ច, គណនេយ្យ, ធនាគារ និងហិរញ្ញវត្ថុ, អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច, អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច។ កម្មវិធីសិក្សាចំនួន៥ដែលសម្រេចបានការទទួលស្គាល់ស្របតាមស្ដង់ដារAUN-QA គឺ បរិញ្ញាបត្រកសិកម្ម,បរិញ្ញាបត្រវារីវប្បកម្ម,បរិញ្ញាបត្របសុពេទ្យ បរិញ្ញាបត្រគិលានុបដ្ឋាកនិងបរិញ្ញាបត្រភាសាខ្មែរ។ កម្មវិធីសិក្សាចំនួន ០១ សម្រេចបានការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារABET គឺបរិញ្ញាបត្រវិស្វករព័ត៌មានវិទ្យា។ សាលាបានជាប់ចំណាត់ថ្នាក់ទី៧១ ក្នុងក្រុម១០០ នៃសាកលវិទ្យាល័យដែលមានឥទ្ធិពល និងការរួមចំណែកជាវិជ្ជមានដល់សង្គម នេះបើយោងតាម WURI Ranking ២០២១។ ចំណាត់ថ្នាក់ទី ១៧ (កើន៧ថ្នាក់បើធៀបនឹងពីមុន) ក្នុងក្រុម៥០ អំពីតម្លៃនៃការផ្ដើមជាសហគ្រិនភាពនិងការច្នៃប្រឌិត និងទី៤៨ ក្នុងក្រុម៥០អំពីកិច្ចសហប្រតិបត្តិការ និងដោះដូរនិស្សិតអន្តរជាតិ ឱកាសសម្រាប់ការទំនាក់ទំនង ការដោះដូររបស់និស្សិតរវាងគ្រឹះស្ថានអប់រំនៅក្រៅប្រទេស។ តាមការចំណាត់ថ្នាក់របស់ WURI Ranking ប្រព័ន្ធរៀបចំណាត់ថ្នាក់នៃសាកលវិទ្យាល័យលើពិភពលោកដែលមានឥទ្ធិពលពិតប្រាកដ។ទន្ទឹមនឹងនោះសាកលវិទ្យាល័យនៅបន្តស្ថិតក្នុងលំដាប់ ក្រុម២០០ជាសាកលវិទ្យាល័យដែលប្រកបដោយនិរន្តរភាព និងស្និទ្ធស្នាលជាមួយនឹងមជ្ឈដ្ឋានពិភពលោក នេះបើយោងតាម UI Greenmetric Ranking ឆ្នាំ ២០២១។
មុននោះមហាវិទ្យាល័យនានាក៏បានបើកសម័យសន្ទនា ហើយសំណួរភាគច្រើនត្រូវបានឆ្លើយ។ ចំពោះសំណួរណាដែលមានកម្រិតមហាវិទ្យាល័យមិនអាចដោះស្រាយបាននឹងត្រូវបានដោះស្រាយនៅកម្រិតសាលា។
ជាមួយនឹងសំណួរជាង៤០ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាភិបាលសាលា និងអង្គភាពចំណុះសាលាដើម្បីបកស្រាយ។ សំណួរភាគច្រើនផ្តោតលើការបង្រៀន និងការរៀន ការប្រឡងបញ្ចប់មុខវិជ្ជាដែលសិក្សាតាមអ៊ីនធឺណិតក្នុងបរិបទនៃស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃអាសន្នរោគកូវិដ-១៩ មជ្ឈដ្ឋានសិក្សា តម្លៃសិក្សា និងសម្ភារៈបរិក្ខារ សិក្សាស្រាវជ្រាវ សហគ្រិនភាពសម្រាប់និស្សិត និងឱកាសការងារជាដើម។
រាល់មតិរបស់សិស្សត្រូវបានថ្នាក់ដឹកនាំ និងតំណាងផ្នែក ស្ថាប័នឆ្លើយនិងពន្យល់យ៉ាងក្បោះក្បាយ។
លោកសាកលវិទ្យាធិការបានទទួលយកនិងកត់ចំណាំនូវរាល់សំណួរ ព្រោះសំណួរទាំងនោះជាសំណួរដែលជាតថភាពពិតៗចំពោះស្ថានភាពដូចសព្វថ្ងៃដែលជួយឲ្យសាលា បន្តតម្រង់ទិស ដើម្បីកែលម្អសេវាឱ្យកាន់តែប្រសើរឡើងក្នុងការសិក្សារបស់និស្សិត។
ក្នុងឱកាសនេះ សាលាបានលើកទឹកចិត្ត និងផ្តល់អំណោយដល់និស្សិតដែលស្ម័គ្រចិត្តចូលរួមទប់ស្កាត់បង្ការការរីករាលដាលនៃអាសន្នរោគកូវិដ-១៩ ដោយទឹកប្រាក់សរុបជាង ១២០ លានដុង៕
អត្ថបទដោយ៖ Hoang Nam – Thanh Dư
ប្រែសម្រួលដោយ៖ Van Thon