ពិធីប្រកួតកី​ឡាបាល់ទាត់អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ​២០២២

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ នៃសាកលវិទ្យាល័យត្រាវិញ សាលាបានចាត់តាំងការប្រកួតកីឡាបាល់ទាត់បុរស​និង​បាល់ទាត់នារីជាជនជាតិខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ដើម្បីអំណរបុណ្យឆ្នាំចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២២ ។

ក្នុង​ពិធី​ប្រកួតបាល់ទាត់​​ឆ្នាំ​នេះ មានការចូលរួមរបស់និស្សិតបុរស​នារី ជាង៥០នាក់ ហើយបាន​ចែក​ជា​២​រង្វាន់ គឺពាន​រង្វាន់​បាល់​ទាត់​បុរស និងពានរង្វាន់​បាល់​ទាត់​នារី។  ក្រុមប្រកួតបាល់ទាត់បុរសមានចំនួន ០៤ក្រុម ក្នុងនោះរួមមាន៖ ក្រុមក្លិបវប្បធម៌ - វិចិត្រសិល្បៈខ្មែរ;  ក្រុមមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ;  ក្រុមអន្តេវាសិកដ្ឋានសាកលវិទ្យាល័យត្រាវិញ និងក្រុមនិស្សិតកម្ពុជា។ ចំណែកបាល់ទាត់​នារីវិញ មាន​ក្រុម​ចំនួន៣បានចូល​រួម​ មានដូច​ជា៖  ក្រុមក្លិបវប្បធម៌ - វិចិត្រ​សិល្បៈខ្មែរ;  ក្រុមមហាវិទ្យាល័យភាសា - វប្បធម៌​ - វិចិត្រសិល្បៈខ្មែរណាមបូ និងក្រុមអន្តេវាសិកដ្ឋាន សាកលវិទ្យាល័យត្រាវិញ ។

ពិធី​ប្រកួត​បាន​ប្រព្រឹត្តិ​ឡើង​អស់រយៈពេល៣ថ្ងៃ លទ្ធផល​ក្រុមបាល់ទាត់បុរសនិងនារី នៃក្លិបវប្បធម៌ - វិចិត្រ​សិល្បៈខ្មែរ ទទួលបានពានរង្វាន់​លេខ១  ក្រុមបាល់ទាត់នារីអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យត្រាវិញ និងក្រុមបាល់ទាត់និស្សិតកម្ពុជាទទួល​ពានរង្វាន់លេខ២ ហើយក្រុមបាល់ទាត់បុរសនិងក្រុមបាល់ទាត់នារី នៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ ទទួលបានពានរង្វាន់លេខ៣។  តាមផែនការពាន​រង្វាន់​នឹង​ប្រគល់​ជូន​ដល់​ក្រុម​បាល់​ទាត់​ ក្នុងរាត្រី​សម្ដែង​សិល្បៈ​អំណរ​បុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ។

មុននោះ នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី ១៩ ខែមីនាឆ្នាំ២០២២ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់បុរស នារីលើកនេះ សមមិត្ត Nguyen Dinh Chieu សមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនកុម្មុយនិសហូជីមិញនៃសាកលវិទ្យាល័យ​ត្រាវិញជាសមាជិកនៃគណៈចាត់តាំង បានលើកឡើងពីអត្ថន័យនៃសកម្មភាពមួយនេះហើយលើកទឹកចិត្តឲ្យនិស្សិតទាំងឡាយចូលរួមការប្រកួតដោយស្មារតីសប្បាយ​រីករាយ ចំណង​មិត្តភាព។  ការប្រកួតបាល់ទាត់ទទួលបានការគាំទ្រអស់ពីចិត្តពីគ្រូបង្រៀននិងនិស្សិត​មកពីបណ្តាមហាវិទ្យាល័យរបស់សាលា។

đội bóng khoa 1

ក្រុមបាល់ទាត់បុរស នារីថតរូបទុកជាអនុស្សាវរីយ៍មុនពេលប្រកួត

đội bóng khoa 2

ក្រុមបាលទាត់នារី មហាវិទ្យាល័យភាសា - វប្បធម៍ - វិចិត្រសិល្ប:ខ្មែរណាមបូ

នេះជាសកម្មភាពដែលរៀបចំឡើងដើម្បីអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ​ខ្មែរឆ្នាំ២០២២ក្នុងសាលា ដើម្បីពង្រឹងចំណងសាមគ្គីរវាងនិស្សិត ហើយក៏ដើម្បី ហាត់ប្រាណថែរក្សាសុខភាពរាងកាយ លើកកម្ពស់គុណភាពហាត់ប្រាណនិងកីឡានៅសាលា។

អត្ថបទ​ដោយ៖ Tran Thi Huyen (និស្សិតភាសាខ្មែរ ឆ្នាំ២០១៨)

ប្រែ​សម្រួល​ដោយ៖ Tran Thi Huyen

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីប្រកួតកី​ឡាបាល់ទាត់អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ​២០២២