សិក្ខាសាលា “មាគ៌ាដើម្បីក្លាយជាពាណិជ្ជករ”
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 មេសា 2022
- ចុចដង៖ 431
សាកលវិទ្យាល័យត្រាវិញសហការជាមួយគណៈគ្រប់គ្រង គម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមខេត្តត្រាវិញ (គម្រោង SMEត្រាវិញ) ចាត់តាំងសិក្ខាសាលាអនឡាញជាមួយនឹងអ្នកជំនាញពីប្រទេសអាមេរិក ក្រោមប្រធានបទ៖ “មាគ៌ាដើម្បីក្លាយជាពាណិជ្ជករ”
ទិដ្ឋភាពសិក្ខាសាលា
អង្គសិក្ខាសាលានេះមានការចូលរួមនឹងចែករំលែកបទពិសោធពីលោកបណ្ឌិតLong Le នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនPetrorica Inc, San Jose California,និងជានាយកប្រតិបត្តិ និងជាស្ថាបនិកExpress Technology Solutions Corp., San Jose, Californiaជាវិស្វករសហ្វវែរInfogain Inc., Los Gatos,California និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យHouston – Clear Lakeអាមេរិក។
នៅក្នុងអង្គសិក្ខាសាលាមាននិស្សិតប្រមាណជាង៦០នាក់ដែលបានចូលរួមហើយបានលោកបណ្ឌិត Long Leចែករំលែកនូវចំណេះដឹងដោយមានភាពជាក់ស្ដែងតាំងពីចាប់ផ្ដើមសហគ្រិនភាពអន្ដរជាតិ ដំណើរនៃការនាំយកផលិតផលដល់អ្នកប្រើប្រាស់និងឆ្ពោះទៅកាន់ពិភពលោក។ ទន្ទឹមនឹងនោះ និស្សិតទាំងឡាយនៅមានឱកាសប្រកិតនឹងមជ្ឈដ្ឋានអន្ដរជាតិ ឬក៏ចង់ក្លាយជាពាណិជ្ជករជោគជ័យត្រូវមានគុណសម្បត្តិ និងលក្ខខណ្ឌណាខ្លះ។
ក្រៅពីនោះប្អូនៗនិស្សិតថែមទាំងបានអ្នកឯកទេសណែនាំយ៉ាងពិស្ដារអំពីវិធីសាស្រ្ដនាំយកគម្រោងចូលអនុវត្តក្នុងស្ថានភាពជាក់ស្ដែង និងអំពាវនាវឲ្យមានការវិនិយោគពីបរទេស និងនាំផលិតផលរបស់ខ្លួនឆ្ពោះទៅឆ្ងាយថែមទៀតក្នុងនោះមានទីផ្សារដែលទាមទារគុណភាពខ្ពស់តួយ៉ាងដូចជាទ្វីបអឺរ៉ុប។ ជាក់ស្ដែងដូចជាប្អូនTran Thien Duong និស្សិតផ្នែកបច្ចេកវិទ្យាស្បៀងអាហារ ឆ្នាំ២០២១ រួមជាមួយនឹងគម្រោង "ភាពតភ្ជាប់នៃទេសចរណ៍នាតំបន់វាលទំនាបទន្លេគឺវឡុង" បានអ្នកឯកទេសណែនាំយ៉ាងក្បោះក្បាយអំពីទិសដៅនៃគម្រោង និងវិធីសាស្រ្ដដើម្បីស្ថិតនៅជាយូរអង្វែងនាពេលជំងឺកំពុងរាតត្បាតដូចសព្វថ្ងៃ។
ប្អូន Phat Tai មកពីថ្នាក់បសុពេទ្យ A ឆ្នាំ២០២០ ក៏បានមានគំនិតអំពីការផលិតនូវបណ្ដាផលិតផលដែលជិតស្និទ្ធជាមួយនឹងបរិស្ថាន ក៏បានអ្នកឯកទេសអាមេរិកវាយតម្លៃខ្ពស់ហើយសន្យាថានឹងក្លាយជាគម្រោងមួយដ៏មានសក្ដានុពល នៅពេលដែលស្វែងរកច្រកចេញដ៏ត្រឹមត្រូវសម្រាប់នាំផលិតផលចេញទៅកាន់ទីផ្សារបរទេស។ ប្អូន Phat Taiបានឲ្យដឹងថា រួមជាមួយនឹងចំណេះដឹង បទពិសោធដ៏មានតម្លៃពីអ្នកឯកទេស និងព័ត៌មានអំពីបណ្ដាអង្គការជំនួយផលិតផលនេះឆ្ពោះទៅរកទីផ្សារបរទេសនឹងជាកម្លាំងចលករដើម្បីប្អូនបន្តអនុវត្តគម្រោងរបស់ខ្លួន។
លោកអនុបណ្ឌិត Nguyen Van Vu Anលេខាសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញនិងជា នាយកមជ្ឈមណ្ឌលច្នៃប្រឌិតនិងផ្ដើមជាជីវកម្ម មានប្រសាសន៍ថា៖ សិក្ខាសាលាលើកនេះគឺជាឱកាសមួយសម្រាប់និស្សិតដែលមានចំណូលចិត្តជាមួយនឹងការផ្ដើមអាជីវកម្មនឹងរៀនយកបទពិសោធពីការផ្ដើមអាជីវកម្មអន្តរជាតិ។ បទពិសោធអំពីការផ្ដើមអាជីវកម្មពីលោកបណ្ឌិត Long Le ដលជាអ្នកមានបទពិសោធច្រើនឆ្នាំហើយអស់ពីចិត្តជាមួយនឹងសកម្មភាពការផ្ដើមអាជីវកម្មនៅអាមេរិក។
លោកអនុបណ្ឌិត Nguyen Van Vu An សង្ឃឹមថាឆ្លងតាមរយៈអង្គសិក្ខាសាលានេះប្អូនៗនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនឹងក្លាហានជឿជាក់ថែមទៀតដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន យកជ័យជម្នះដើម្បីក្លាយជាពាណិជ្ជករជោគជ័យពីមជ្ឈដ្ឋានអន្ដរជាតិ៕
ប្រភពអត្ថបទ: https://www.baotravinh.vn/giao-duc/hoi-thao-con-duong-tro-thanh-doanh-nhan-15096.html
អត្ថបទដោយ៖ BT-VA
ប្រែសម្រួលដោយ៖ Chanh The – Danh Phai