សាកលវិទ្យាល័យត្រាវិញយកចិត្តទុកដាក់បណ្ដុះបណ្ដាលស្របតាមនិន្នាការអភិវឌ្ឍតំបន់

VTV.vn – បណ្តាសាកល​វិទ្យាល័យ​នៅ​វៀតណាម​កំពុងបង្កើនការយក​ចិត្ត​ទុក​ដាក់​​លើការ​ផ្លាស់​ប្តូរទិសដៅបណ្ដុះ​បណ្ដាល​ និង​សកម្មភាព​នានាទាក់​ទង​នឹង​​ជំនាញ​ទន់។
6-1

ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាល​ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍន៍តំបន់វាល​រាប​ទន្លេគឺវ​ឡុង​ និងប្រទេសទាំងមូល សាកលវិទ្យាល័យ​ទាំងឡាយបាន​ផ្តោតការវិនិយោគទៅលើមុខជំនាញ​ជា​ច្រើន​តាមទិសដៅនៃការធ្វើពិពិធកម្ម ផ្សារភ្ជាប់បណ្តាញសហគមន៍ធុរកិច្ច និងតម្រូវការធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព បម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ និងប្រទេសទាំងមូល។

ជាមួយនឹងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្ត និងតំបន់វាល​រាប​ទន្លេ​គឺវ​ឡុង​ ក្រៅ​ពី​ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រចំនួន ៥១ មុខជំនាញ​ សាកលវិទ្យាល័យត្រាវិញមានបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៧ មុខជំនាញ ថ្នាក់បណ្ឌិតចំនួន១០ មុខជំនាញ និងបណ្តុះបណ្តាល​លក្ខណៈឯកទេសចំនួន ៥មុខជំនាញ​ ។

លោក Le Van Han ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រា​វិញ​បានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យត្រាវិញ​ពិត​ជា​មាន​តួនាទីយ៉ាង​សំខាន់​​ក្នុងការបង្កើតការផ្លាស់ប្តូរ​លើការលើកកម្ពស់​កម្រិតបញ្ញារបស់ប្រជាជន លើកកម្ពស់​គុណភាពធនធានមនុស្សសម្រាប់​ខេត្តត្រាវិញ។»

កម្មវិធីសិក្សា​របស់សាកល​វិទ្យា​ល័យ​ផ្តោតសំខាន់ទៅលើការកែលម្អគុណភាព។ មកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញ គឺជាសាកលវិទ្យាល័យឈាន​មុខ​គេ​ក្នុងតំបន់វាល​រាប​ទន្លេ​គឺវឡុង​ដោយ​មាន​កម្មវិធីសិក្សា​ជាច្រើនទទួលបានការទទួលស្គាល់គុណភាពអប់រំលំដាប់អន្តរជាតិ។

ផ្សារភ្ជាប់ជាមួយអាជីវកម្ម​​ក្នុងការបណ្តុះបណ្តាល​ដើម្បីអោយខ្លឹមសារនៃកម្មវិធីសិក្សា​ផ្សារភ្ជាប់ទៅនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៃអាជីវកម្ម និងសង្គម។ សាកលវិទ្យាល័យនានា​នៅ​ប្រទេស​វៀតណាមកំពុង​ផ្តោត​ការយកចិត្តទុកដាក់យ៉ាងខ្លាំង​លើការផ្លាស់ប្តូរខ្លឹមសារបណ្តុះបណ្តាល និងសកម្មភាពជំនាញទន់។ នេះជាគោលបំណងដ៏សំខាន់មួយ ដើម្បីជួយយុវជនវៀតណាមជំនាន់ក្រោយ មានទំនុកចិត្តលើវិថីអាជីពផ្ទាល់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្ពោះទៅមុខនៃប្រទេសរបស់យើងនាពេលខាងមុខ។

ប្រភព​ពត៌មាន:https://vtv.vn/giao-duc/dao-tao-theo-xu-the-phat-trien-vung-20220425092543932.htm

ប្រែសម្រួល​ដោយ៖​ SeHa

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញយកចិត្តទុកដាក់បណ្ដុះបណ្ដាលស្របតាមនិន្នាការអភិវឌ្ឍតំបន់