សហប្រតិបត្តិការបញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាកនៃសាកលវិទ្យាល័យត្រាវិញ ទៅធ្វើកម្មសិក្សានៅអនុមហាវិទ្យាល័យពាណិជ្ជកម្ម Okayama (OBC) ប្រទេសជប៉ុន

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សាកលវិទ្យាត្រាវិញបានរៀបចំទទួលគណៈប្រតិភូនៃអនុមហាវិទ្យាល័យពាណិជ្ជកម្ម Okayama (OBC) អញ្ជើញមកដោះដូរនិងសហប្រតិបត្តិការបញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាករបស់សាលាទៅធ្វើកម្មសិក្សានៅអនុមហាវិទ្យាល័យពាណិជ្ជកម្ម Okayama (OBC) ប្រទេសជប៉ុន។

គណៈប្រតិភូ ដឹកនាំដោយលោក Kajinami Akihide ប្រធានការិយាល័យអន្តរជាតិនៃអនុមហាវិទ្យាល័យ Okayama (OBC) ជប៉ុន មួយអន្លើដោយលោក Trinh Tac Khai អ្នកឯកទេសការិយាល័យអន្តរជាតិ អនុមហាវិទ្យាល័យពាណិជ្ជកម្មOkayama (OBC) ជប៉ុន។ លោក Trinh Lam Kha Thanhទទួលបន្ទុកជម្រើសសិស្សរបស់សាលាOBC នៅវៀតណាម Caitac-OBC និងលោក Saito Osamu អតីតនាយក​សាលាOBC បច្ចុប្បន្នជាអ្នកឯកទេសនៅសាកលវិទ្យាល័យត្រាវិញ។

2-1

ទទួលគណៈប្រតិភូ មានលោកស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បណ្ឌិត Huynh My Phuong នាយកមជ្ឈមណ្ឌលសេវាកម្មការងារ; បណ្ឌិត Chau Thi Hoang Hoa អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ-ជំរុញដំណើរការគម្រោង។ អនុបណ្ឌិត Tieu Cam Anh អនុបណ្ឌិត Phan Nguyen Mai Thao នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការបណ្ដុះ​បណ្ដាល​អន្តរជាតិ ព្រម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​​នៃដេប៉ាតឺម៉ង់គិលានុបដ្ឋាក។

ស្រពក្នុងឱកាសនេះ ភាគីទាំងពីរបានចែករំលែកអំពី​ទម្រង់ និង​បែបបទជម្រើសនិស្សិត និងការ​បណ្តុះបណ្តាលផ្នែកគិលានុបដ្ឋានក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងនៅសាលា។ ទន្ទឹមនឹងនោះ ដោះដូរឯកភាពគ្នាពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវនូវកម្មវិធី​បណ្ដុះ​បណ្ដាល​ពាក់ព័ន្ធធ្វើយ៉ាងណាឱ្យបានសមស្រប ឆ្លើយតបទៅនឹងតម្រូវការដែលភាគីទាំងពីរបានសំណូមពរ។

លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹងថា​៖ សាលាវាយតម្លៃខ្ពស់ចំពោះការបណ្តុះបណ្តាល សម្ភារៈបរិក្ខា​សិក្សារបស់​សាលាOBC។ សាកល​វិទ្យាធិការរង សង្ឃឹមថា និស្សិតរបស់សាលាដែលទៅធ្វើកម្មសិក្សាវិជ្ជាជីវៈនៅសាលាOBC នឹងបានលើកកម្ពស់កម្រិតវិជ្ជាជីវៈ បំណិនភាសាជប៉ុន ក៏ដូចជាបើកឱកាសការងារក្រោយពីបញ្ចប់កម្មសិក្សា។

លោក Kajinami Akihide ប្រធានការិយាល័យអន្តរជាតិនៃអនុមហាវិទ្យាល័យពាណិជ្ជកម្ម Okayama (OBC) អំណះអំណាង៖ សាលា OBCនឹងឧបត្ថម្ភ ដោះដូរនិងបង្កលក្ខណៈងាយស្រួលដល់និស្សិតសាកលវិទ្យាល័យត្រាវិញទៅរៀនសូត្រវិជ្ជាជីវៈនៅប្រទេសជប៉ុន បង្ហាត់បង្រៀនភាសាជប៉ុន ក៏ដូចជាបង្កលក្ខណៈឧបត្ថម្ភដល់និស្សិតបញ្ចប់កម្មសិក្សាផ្នែកគិលានុបដ្ឋាក រកការងារធ្វើនៅប្រទេសជប៉ុន៕

2-2

2-3

 

2-4

2-5

ក្រោយពីដោះដូរ គណៈប្រតិភូទៅទស្សនាបន្ទប់មុខងារនៃ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត - ​ឧសថសាស្ត្រ និងមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖​ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សហប្រតិបត្តិការបញ្ជូននិស្សិតផ្នែកគិលានុបដ្ឋាកនៃសាកលវិទ្យាល័យត្រាវិញ ទៅធ្វើកម្មសិក្សានៅអនុមហាវិទ្យាល័យពាណិជ្ជកម្ម Okayama (OBC) ប្រទេសជប៉ុន