សាកលវិទ្យាល័យត្រាវិញបន្តកើនចំណាត់ថ្នាក់ក្នុងក្រុម ២០០សាកលវិទ្យាល័យបៃតងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព

ឆ្នាំ២០២២សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី១៣៨កើន៤៣បើប្រៀបនឹងតារាងចំណាត់ថ្នាក់កាលពីខែធ្នូឆ្នាំ២០២១។ បន្តជាប់ក្នុងក្រុម២០០សាលាដែលអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះបើតាមការចុះផ្សាយរបស់​ UI Greenmetric World University Rankings កាលពីខែធ្នូ ឆ្នាំ២០២២។

ជាច្រើនឆ្នាំកន្លងមកទន្ទឹមនឹងការលើកកម្ពស់គុណភាពបណ្តុះបណ្ដាលសាលាបានផ្ដោតសំខាន់ទៅលើការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពធានាបាននូវស្ដង់ដារគឺ​​មជ្ឈដ្ឋាន​​បៃតងការគ្រប់គ្រងសាលាហេដ្ឋារចនាសម្ព័ន្ធ ថាមពលផ្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ​​ គ្រប់គ្រងកាកសំណល់និងទឹកជាដើម គោលដៅរបស់សាលាគឺដើម្បីក្លាយជាគ្រឹះស្ថានបណ្តុះបណ្ដាលនិងស្រាវជ្រាវតាមទិសដៅអនុវត្តដែលមានកិត្យានុភាពនៅក្នុងប្រទេសក៏ដូចជាលើអន្តរជាតិ។កសាងមជ្ឈដ្ឋានមួយដែលចម្រុះវប្បធម៌ដើម្បីជួយឱ្យនិស្សិតធ្វើសមាហរណកម្មបានល្អទៅនឹង​​មជ្ឈដ្ឋានការងារ​​ ហើយឆ្ពោះទៅកាន់ទិសដៅក្លាយជាសាកលវិទ្យាល័យបៃតងនិងឈ្លាសវៃ។

ឆ្នាំនេះប្រព័ន្ធចំណាត់ថ្នាក់មាន​​១០៥០សាកលវិទ្យាល័យមកពី៨៥ប្រទេស​​លើពិភពលោកនៅវៀតណាមមានសាលាដែលចូលរួម​​គឺសាកលវិទ្យាល័យតូងឌឹកថាំង សាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យកឹងធើ

តាម UI Greenmetric World University Rankings ការចាត់ចំណាត់ថ្នាក់នេះ​​យោងលើវិស័យសំខាន់ចំនួននិង​​គោលការណ៍ចំនួន៤៥គឺ ភាពស្និទ្ធ​​ស្នាលជាមួយបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយថាមពលស្អាតនិងទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ​​​ ការគ្រប់គ្រងកាកសំណល់របស់សាលាក៏ដូចជាគោលការណ៍ប្រើប្រាស់ទឹកនិងចម្រោះទឹកប្រើជាថ្មីប្រព័ន្ធគមនាគមន៍ឈ្លាសវៃ សមត្ថភាពអប់រំ និងស្រាវជ្រាវ។

19-1

វិស័យចំនួនដែលសាកលវិទ្យាល័យត្រាវិញទទួលបានចំណាត់ថ្នាក់ខ្ពស់លំដាប់អន្តរជាតិនោះគឺប្រព័ន្ធគមនាគមន៍ជាប់លេខ២៩និងសមត្ថភាពអប់រំ ចំណែកវិស័យស្រាវជ្រាវជាប់លំដាប់លេខ១៣៦។ បណ្ដាវិស័យផ្សេងជាប់លំដាបលេខ១៨០ឡើង។

លោកបណ្ឌិតង្វៀនមិញហ្វា សាកលវិទ្យាធិការបានឱ្យដឹងថា សាកលវិទ្យាល័យត្រាវិញជាសាលាឈានមុខ​​ក្នុងទូទាំងប្រទេសចុះសេចក្ដីប្រកាស Talloires នៅឆ្នាំ២០១៣ សន្យាកសាងសាលាបៃតងគ្រប់ជ្រុងជ្រោយ លទ្ធផលនេះគឺជាការកត់សម្គាល់ពីសមត្ថភាពបណ្តុះបណ្ដាលក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងជួរគ្រូបង្រៀននិងនិស្សិត​​ទាំងអស់ និស្សិតជាបណ្តើរបង្កើតនូវ​​មជ្ឈដ្ឋានអប់រំបៃតងកសាងសាកលវិទ្យាល័យបៃតងនៅកណ្ដាលក្រុងរួមចំណែកធ្វើឱ្យសាលាមួយនៅតីណាមបូទៅកាន់ពិភពលោក។

អង្គការ UI GreenMetric គឺជាអង្គការមុនដំបូងនិងមានតែមួយនៅលើពិភពលោកចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យនានាតាមគោលការណ៍ពីការកសាង គ្រប់គ្រងនិងអភិវឌ្ឍសាកលវិទ្យាល័យប្រកបដោយចីរភាពស្និទ្ធស្នាលជាមួយបរិស្ថាន UI GreenMetric ផ្ដើមគំនិតបែងចែកចំណាត់ថ្នាក់បណ្ដាសាកលវិទ្យាល័យដែលមានមជ្ឈដ្ឋានអប់រំបៃតង និងវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោកតាំងពីឆ្នាំ២០១៣មកដល់សព្វថ្ងៃ។ប្រការនេះក៏បានចាត់ទុកថាជាតារាងចំណាត់ថ្នាក់មុនដំបូងនិងមានកិត្យានុភាពជាងគេនាពេលបច្ចុប្បន្នក្នុងការវាយតម្លៃ វាស់ស្ទង់នូវបណ្ដាគោលការណ៍អភិវឌ្ឍន៍ដោយចីរភាពនៅតាមសាកលវិទ្យាល័យនានាលើពិភពលោក។

ប្រ​ភព​ពត៌មាន៖ https://www.tvu.edu.vn/truong-dai-hoc-tra-vinh-tiep-tuc-thang-hang-trong-top-200-truong-dai-hoc-xanh-phat-trien-ben-vung/

 ប្រែ​សម្រួល​ដោយ៖ Ngoc Chau

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបន្តកើនចំណាត់ថ្នាក់ក្នុងក្រុម ២០០សាកលវិទ្យាល័យបៃតងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព