គណៈប្រតិភូនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងតាកែវ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកធ្វើការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ

(TVU) - ចាប់ពីថ្ងៃទី០៧ - ០៩ ខែមករា គណៈប្រតិភូនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងតាកែវ រួមជាមួយនឹងថ្នាក់ដឹកនាំនៃវិទ្យាល័យនានានៅខេត្តស្វាយរៀង បានអញ្ជើញមកទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។
2-1
 

ទទួលគណៈប្រតិភូ មានលោកស្រីបណ្ឌិតThach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ លោកបណ្ឌិត Nguyen Tien Dung អតីតសាកលវិទ្យាធិការរង អនុប្រធានក្រុមប្រឹក្សា រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំការិយាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលចំណុះសាលា និងតំណាងនិស្សិតកម្ពុជាកំពុងសិក្សានិងស្រាវជ្រាវនៅសាលា។

ថ្លែងសុន្ទរកថាស្វាគមន៍និងអបអរសាទរ លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានរៀបរាប់ត្រួសៗពីសមិទ្ធិផលលេចធ្លោមួយចំនួនរបស់សាកលវិទ្យាល័យត្រាវិញ ក្នុងការវាយ​តម្លៃ​គុណភាពអប់រំស្រប​តាមស្តង់ដារអន្តរជាតិដូច​ជា​ FIBAA, AUN-QA, ABET និងរៀបចំណាត់ថ្នាក់ WURI Rankings, UI GreenMetric Rankings។ល។ លោកស្រីបណ្ឌិត Thach Thi Dan ឱ្យដឹង៖ សាលាតែងឧបត្ថម្ភ និងបង្កលក្ខណៈល្អបំផុត ដើម្បីប្អូនៗនិស្សិតកម្ពុជាមកចូលរួមសិក្សានិងស្រាវជ្រាវនៅសាកលវិទ្យាល័យត្រាវិញ។

2-2

លោកស្រី បណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ទទួលគណៈប្រតិភូ

ក្នុងឱកាសធ្វើការនេះ ភាគីទាំងឡាយបានដំណើរការដោះដូរបញ្ហាមួយចំនួនជាប់ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការជម្រើសនិស្សិត​អន្តរជាតិ កម្មវិធីបណ្តុះបណ្តាលចងសម្ព័ន្ធ បណ្តុះបណ្តាលប្រភពធនធានមនុស្ស ឆ្លើយបំភ្លឺព័ត៌មានជម្រើសនិស្សិត របបគោលនយោបាយអាហារូបករណ៍ និងបែបបទនៃ​ការ​ជម្រើសសិស្ស។ សហការបណ្តុះបណ្តាលវគ្គរយៈពេលខ្លី រយៈពេលវែង ដើម្បីបង្កលក្ខណៈជូនគ្រូបង្រៀន សិស្សទាំងពីរខេត្តមានលក្ខណៈសិក្សា ស្រាវជ្រាវនៅសាកលវិទ្យាល័យត្រាវិញ។ ឆ្លងតាមរយៈនោះ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព សហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ។

លោកស្រី សារីផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានវាយតម្លៃខ្ពស់អំពីបរិក្ខា​សម្ភារៈ កម្មវិធីបណ្តុះបណ្តាល ក៏ដូចជាគុណភាពបណ្តុះបណ្តាលរបស់សាលា។ ទន្ទឹមនឹងនោះ លោកស្រីបានកត់សម្គាល់ចំពោះការយកចិត្តទុកដាក់របស់សាលាដល់ស្ថានភាពសិក្សារបស់និស្សិតកម្ពុជាក្នុងពេលកន្លង។ ព្រមជាមួយនោះដែរ លោកស្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ លើវិស័យបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត និងត្រៀមសហការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ ក្នុងការពិគ្រោះតម្រង់ទិសវិជ្ជាជីវៈនៅតាមវិទ្យាល័យនានានៅខេត្តតាកែវ។

2-4

លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង (ឈរទី២ពីខាងស្តាំ) និងលោកស្រី សារី ផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ (ឈរទី៣ ពីខាងស្តាំ) ទទួលបាច់ផ្កាពីថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ។

សាកសួរសុខទុក្ខ និងលើកទឹកចិត្តប្អូនៗនិស្សិតកម្ពុជា លោកស្រី សារី ផល្លី សង្ឃឹមថាប្អូនៗនិស្សិតកម្ពុជានឹងខិតខំសិក្សារៀនសូត្រឱ្យបានល្អ រួចពាំនាំចំណេះដឹងដែលបានសិក្សាយកទៅបម្រើមាតុភូមិ រួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានបញ្ជាក់ថា៖ សាកលវិទ្យាល័យត្រាវិញ មានសក្តានុភាពអភិវឌ្ឍអប់រំ បណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ នៅទាំងលើកម្ពស់ឋានៈលើឆាកអន្តរជាតិទៀតផង។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង តែងគាំទ្រនិងបង្កលក្ខណៈសម្រាប់សិស្សបានកៀកជិតជាមួយនឹងមុខវិជ្ជាជីវៈដែលបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យត្រាវិញ។

លោកស្រី ហែម រតនា សង្ឃឹមថា ថ្នាក់ដឹកនាំសាលានឹងពិចារណាផ្តល់អាហារូបករណ៍ជាច្រើនកន្លែង​បន្ថែមទៀត ក៏ដូចជាបណ្តុះបណ្តាលកម្មវិធីភាសាវៀត ដើម្បីសិស្សខេត្តស្វាយរៀងមានលក្ខណៈល្អប្រសើរ ពេលមកសិក្សា ស្រាវជ្រាវនៅសាកលវិទ្យាល័យត្រាវិញ។

2-5

លោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ

លោកបណ្ឌិត Nguyen Tien Dung អតីតសាកល​វិទ្យាធិការរង អនុប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ ចែករំលែក៖ ឆ្លងតាមរយៈយោបល់របស់ថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងតាកែវ បានបើកបង្ហាញជូនសាលាពីការតម្រង់ទិសក្នុងការជ្រើសសិស្សអន្តរជាតិនៅប្រទេសកម្ពុជា។ បើកឱកាសច្រើនក្នុងកិច្ចសហប្រតិបត្តិការ ជួយឱ្យសិស្សកម្ពុជាងាយស្រួលកៀកជិតកម្មវិធីបណ្តុះបណ្តាលជឿនលឿននៅសាកលវិទ្យាល័យត្រាវិញ។

2-6

លោក Nguyen Dong Khoi អនុប្រធានគណៈកម្មការជម្រើសនិស្សិតអន្តរជាតិចែករំលែកព័ត៌មានអំពីជម្រើសនិស្សិត​និងគោលនយោបាយអាហារូបករណ៍របស់សាលាជូនគណៈប្រតិភូ។

2-7

លោក Pol Savuth នាយកវិទ្យាល័យចម្រុះនិងបច្ចេកទេសបាវិត សួរគណៈកម្មការជម្រើសនិស្សិតអន្តរជាតិ អំពីផ្នែកបណ្តុះបណ្តាល និងគោលនយោបាយអាហារូបករណ៍។

តំណាងនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ប្អូន Hery Lyhsa និស្សិតឆ្នាំទី៣ថ្នាក់​បរិញ្ញាបត្រ​វេជ្ជសាស្រ្ត ឱ្យដឹង៖ ថ្នាក់ដឹកនាំសាលាតែងយកចិត្តទុកដាក់ដល់ពួកប្អូន បង្កលក្ខណៈសម្រាប់ពួកប្អូនបានសិក្សារៀនសូត្រ លត់ដំឆ្លងតាមរយៈកម្មវិធីដោះដូរ ជូនអំណោយក្នុងឱកាសបុណ្យទានក្នុងឆ្នាំ។ ពិសេសគឺរបបគោលនយោបាយ អាហារូបកណ៍ និងអន្តេវាសិកដ្ឋានជាដើម។

22-8

22-9

តំណាងនិស្សិតកម្ពុជាចែករំលែកអំពីលក្ខណៈការរស់នៅ រៀនសូត្រនៅសាកលវិទ្យាល័យត្រាវិញ

ក្នុងឱកាសនេះ គណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ មណ្ឌលពិនិត្យទន្តវទនសាស្រ្តរបស់សាលា មន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ និងឆ្លងកាត់បទពិសោធន៍នៅតាមមហាវិទ្យាល័យ ដោះដូរវប្បធម៌ សិល្បៈ ទស្សនាមូលដ្ឋានសម្ភារៈ បរិស្ថានរៀនសូត្រ រស់នៅរបស់និស្សិតកម្ពុជានៅអន្តេវាសិកដ្ឋាន៕

កម្រងរូបភាពទស្សនកិច្ចរបស់គណៈប្រតិភូ៖

2-8

2-9

2-10

2-11 

2-12

2-13

2-14

2-15

អត្ថបទ​ដោយ៖ Hoang Nam

រូប៖ Ba An – Phuoc Cuong

ប្រែសម្រួលដោយ៖ So Phune

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងតាកែវ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកធ្វើការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ