សប្តាហ៍ពិនិត្យ ពិគ្រោះនិងព្យាបាលមាត់ធ្មេញជូនប្រជាជនដោយឥតគិតថ្លៃ

14-1
(TVU) - ចាប់ពីថ្ងៃទី​៦ដល់ថ្ងៃទី១០​ខែមីនា ឆ្នាំ២០២៣នៅមណ្ឌល​គ្លីនិកចំណុះ​​មហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ​ បាន​ចាត់តាំង​​កម្មវិធី​សប្តាហ៍ពិនិត្យ ពិគ្រោះនិងព្យាបាលមាត់ធ្មេញ​ជូនប្រជាជនលើ​ភូមិសាស្ត្រ​ខេត្ត​ត្រាវិញ ដោយឥតគិតថ្លៃដើម្បី​អំណរ​ទិវាសុខភាពមាត់ធ្មេញ​ពិភពលោកថ្ងៃ​ទី​២០ខែ​មីនា"

លោកវេជ្ជបណ្ឌិតឯកទេស​កម្រិត​២Nguyen Doan Hoai ព្រឺទ្ធបុរស​រង​នៃមហាវិទ្យាល័យ​ទន្ត​វទនសាស្ត្របានឲ្យដឹងថា៖ សប្តាហ៍ពិនិត្យ ពិគ្រោះនិងព្យាបាលមាត់ធ្មេញ​ជូនប្រជាជនដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់​ការយល់ដឹងរបស់ប្រជាជនក្នុងខេត្តអំពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ រួមចំណែកកាត់បន្ថយហានិភ័យជំងឺមាត់​ធ្មេញ ក៏​ដូច​ជាបង្កើន​ជំនាញវិជ្ជាជីវៈសម្រាប់និស្សិតផងដែរ​

ក្នុងអំឡុង​ពេល​ចាត់​តាំង​កម្មវិធីជាមួយនឹងសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រទំនើបបណ្ដាលោក​គ្រូ​ពេទ្យ​ និងនិស្សិតថ្នាក់​បរិញ្ញាបត្រ​ទន្តវទនសាស្ត្រ​បានធ្វើ​ការ​ផ្សព្វផ្សាយ និងផ្ដល់នូវ​ចំណេះ​ដឹង​អំពី​សុខភាពមាត់ធ្មេញ ពិគ្រោះ​អំពីស្ថានភាព​មាត់​ធ្មេញ​ព្យា​បាល​​ជំងឺ​មាត់​ធ្មេញ កោសកំបោរធ្មេញ ដកធ្មេញ​ដោយឥតគិត​ថ្លៃ​។

ទិវាសុខភាពមាត់ធ្មេញពិភពលោក គឺជាព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅថ្ងៃទី២០ខែមីនាជារៀងរាល់ឆ្នាំ ក្នុង​គោលបំណងលើកកម្ពស់ការយល់ដឹងរបស់មនុស្សលើ​ពិភពលោកអំពីបញ្ហាថែទាំសុខភាពមាត់ធ្មេញ និងសារៈសំខាន់នៃការ​អនាម័យមាត់ធ្មេញ។

​​ប៉ុន្មានឆ្នាំមកនេះ សាកលវិទ្យាល័យត្រាវិញក៏បានសកម្មចូលរួម​ទិវាសុខភាព​មាត់​ធ្មេញ​ពិភព​លោក ដោយបានរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយ ពិនិត្យ និង​ណែ​នាំ​អំពី​របៀប​ថែរក្សាសុខភាពមាត់ធ្មេញដល់កុមារៗ និងប្រជាជនទូទាំងខេត្ត។

អត្ថបទ​ដោយ៖ Hoang Nam

អត្ថបទ​ដោយ៖​ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សប្តាហ៍ពិនិត្យ ពិគ្រោះនិងព្យាបាលមាត់ធ្មេញជូនប្រជាជនដោយឥតគិតថ្លៃ