ចុះហត្ថលេខាទទួលស្គាល់ផ្លាស់ប្ដូរក្រេឌីតកម្មវិធីបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យត្រាវិញនឹងក្រុមហ៊ុនភាគហ៊ុនអប់រំតាមប្រព័ន្ធអនឡាញ FUNiX

កាលពីថ្ងៃទី ២៣ ខែ កុម្ភៈឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យត្រាវិញបានប្រព្រឹត្តឡើងនូវពិធីចុះហត្ថលេខាសហការនិងទទួលស្គាល់ផ្លាស់​ប្ដូរ​ក្រេឌីតកម្មវិធីបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យត្រាវិញនឹងក្រុមហ៊ុនភាគហ៊ុនអប់រំតាមប្រព័ន្ធអនឡាញ FUNiX និងកម្មវិធីបណ្តុះបណ្តាលពីចម្ងាយផ្នែកបច្ចេកវិទ្យាព័ត៌មានកម្រិតបរិញ្ញារបស់សាកលវិទ្យាល័យត្រាវិញ​ រួមបញ្ចូលទាំងសិក្ខាសាលាក្រោមប្រធានបទ​ អប់រំតាម​បែប​ឌីជីថល ក្នុងបរិបទថ្មីនៅតំបន់វាលរាបទន្លេគឺវឡុង។

16-1

អញ្ជើញចូលរួមកម្មវិធីមានលោកបណ្ឌិត Nguyen Thanh Nam ជា Founder នាយកអង្គការ​អប់រំតាមប្រព័ន្ធអនឡាញ FUNiX​ ក៏ជាអតីតអគ្គនាយកសហព័ន្ធក្រុមហ៊ុន​ FPT; លោកស្រី Tan Anh សមជិកគណៈអភិវឌ្ឍធនធានមនុស្ស​ នៃមជ្ឈមណ្ឌលផ្លាស់ប្តូរនិងច្នៃប្រឌិតថ្នាក់ជាតិ (NIC) ចំណុះក្រសួងផែនការនិងវិនិយោគ; លោកស្រី​ Nguyen Thi Bich Thuy ប្រឹក្សាជាន់ខ្ពស់អំពី​ទំនាក់ទំនងភាពជាដៃគូ​ នៃការិយាល័យគ្រប់គ្រងនិងជម្រុញសេដ្ឋកិច្ច (OGEG)​ ចំណុះ USAID វៀតណាម​; លោក Phan Vinh Quang ជាប្រធានក្រុមអ្នកជំនាញ USAID WISE; លោក Thach Ngoc Hung ជាប្រធានគម្រោងការនៃ VCG; លោក Quach Ngoc Xuan ជា CTO FUNiX​ ទទួលបន្ទុកចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យានិងអប់រំ នៃ FUNiX; លោក Tang Phu Khoa ជានាយក FPT Software កឹងធើ; លោក Nguyen Duc Vinh សមាជិកនៃមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សានិងបណ្តុះបណ្តាលអំពីអភិវឌ្ឍមូលដ្ឋាន ចំណុះអង្គការ STG

ផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានវត្តមានរបស់លោកសាស្ត្រាចារ្យរង​បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ; លោកសាស្ត្រាចារ្យរង​បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យត្រាវិញ; លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; លោកសាស្ត្រាចារ្យរង​បណ្ឌិត Nguyen Van Nguyen នាយកសាលាមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ; លោកសាស្ត្រាចារ្យរង​បណ្ឌិត Nguyen Thai Son ជាប្រធាន​វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស; លោកបណ្ឌិត Vo Phuoc Hung ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិស្វកម្ម​ និងបច្ចេកវិទ្យា រួមជាមួយនឹងតំណាងដែលមកពីបណ្តាអង្គភាព ការិយាល័យ ក៏ដូចជាតំណាងនិស្សិតក៏បានចូលរួមផងដែរ។

ថ្លែងសុន្ទរកថា លោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងឡាយដែលបានចូលរួមនិងធ្វើជាសាក្សីនៃកិច្ចចុះហត្ថលេខាសហការនិងទទួលស្គាល់ផ្លាស់​ប្ដូរ​ក្រេឌីតកម្មវិធីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ថា នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញ នឹងខិតខំពង្រឹង​កិច្ចសហការមួយនេះកាន់តែបានស៊ីជម្រៅថែមទៀត។

លោកសាស្ត្រាចារ្យរងបណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញរួមជាមួយនឹងលោកបណ្ឌិត Nguyen Thanh Nam ជា Founder នាយកអង្គការ​អប់រំតាមប្រព័ន្ធអនឡាញ​ FUNiX​ ក៏ជាអតីតអគ្គនាយកសហព័ន្ធក្រុមហ៊ុន​ FPT តំណាងអោយ FUNiX បានរួមគ្នាធ្វើជាអធិបតី នៃកិច្ចចុះហត្ថលេខា។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គឺអំពីការទទួលស្គាល់ក្រេឌីតកម្មវិធីបណ្តុះបណ្តាលរបស់សាលាទាំងពី ហើយមានការអនុញ្ញាតប្តូរសាលាសិក្សាពី FUNiX មករៀននៅសាកលវិទ្យាល័យត្រាវិញ។

លោកស្រី Tan Anh តំណាងមជ្ឈមណ្ឌលផ្លាស់ប្តូរនិងច្នៃប្រឌិតថ្នាក់ជាតិ (NIC) (NIC) ចំណុះក្រសួងផែនការនិងវិនិយោគ បានវាយតម្លៃខ្ពស់នូវកិច្ចសហការរវាងសាកលវិទ្យាល័យត្រាវិញនិង FUNiX រួម​ចំណែក​ក្នុង​ការ​បណ្តុះបណ្តាលប្រភពធនធានមនុស្សខាងឌីជីថលសម្រាប់វាលរាបទន្លេគឺវឡុង ក៏ដូចជាទូទាំងប្រទេស។

16-2

ក៏ក្នុងឱកាសនេះដែរ ភាគីទាំងសងខាងបានរួមគ្នាចាត់តាំងសិក្ខាសាលាក្រោមប្រធានបទ អប់រំតាម​បែប​ឌីជីថល ក្នុងបរិបទថ្មីនៅតំបន់វាលរាបទន្លេគឺវឡុង ដោយមានវាគ្មិនជាអ្នកដឹកនាំ អ្នកគ្រប់គ្រងមកពីក្រុមហ៊ុន អ្នកជំនាញខាងអប់រំ បច្ចេកវិទ្យា។ សិក្ខាសាលាបានលើកឡើងនូវបញ្ហាអំពីតម្រូវការ ស្ថានភាពនៃការអប់រំបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ឱកាសនិងឧបស័គ្គចំពោះវិធីបណ្តុះបណ្តាលថ្មី។ ពិសេសជាងនេះទៅទៀត គឺឱកាសបានទទួលជំនួយពីអង្គការអន្តរជាតិសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល និងការផ្លាស់ប្តូរមកប្រើឌីជីថលសម្រាប់តំបន់។

ក៏ក្នុងសិក្ខាសាលានេះដែរ លោកបណ្ឌិត Nguyen Thanh Nam បានឡើងចែករំលែកយោបល់ដោយប្រធានបទថា ទស្សនៈវិស័យមួយនៃការអប់រំឌីជីថលក្នុងបរិបទថ្មី។ អ្នកគ្រូ Phan Thi Phuong Nam ជាគ្រូបង្រៀនមកពីដេប៉ាតឺម៉ង់ បច្ចេកវិទ្យាព័ត៌មាន បានធ្វើ​បទបង្ហាញ​អំពី ករណីប្រើប្រាស់ឌីជីថលក្នុងការត្រួតពិនិត្យគុណភាពកម្មវិធីសិក្សាតាមស្តង់ដារអន្តរជាតិនៅសាកលវិទ្យាល័យត្រាវិញ។ ​លោក Quach Ngoc Xuan ជា CTO FUNiX បាន បកស្រាយអំពី ករណីប្រើប្រាស់ ChatGPT ដើម្បីជាជំនួយក្នុងការសិក្សានៅ FUNiX

អត្ថបទ​ដោយ៖ Hanh Nguyen – Huyen Thu

ប្រែ​សម្រួល​ដោយ៖ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាទទួលស្គាល់ផ្លាស់ប្ដូរក្រេឌីតកម្មវិធីបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យត្រាវិញនឹងក្រុមហ៊ុនភាគហ៊ុនអប់រំតាមប្រព័ន្ធអនឡាញ FUNiX