ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់

5-7

(TVU) – នាព្រឹកថ្ងៃទី៦ ខែឧសភា គណៈប្រតិភូនៃសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ (បិញយឿង) ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tomas Benz សាកលវិទ្យាធិការ បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញ ក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ។ រួមជាមួយគណៈប្រតិភូមានលោកបណ្ឌិត Ha Thuc Vien សាកលវិទ្យាធិការរង និងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះ​សាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់

5-8

ទទួលនិង​ធ្វើ​ការ​ជាមួយ​គណៈប្រតិភូ មានលោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung និងបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ និងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះ​សាកលវិទ្យាល័យត្រាវិញ។

5-9

ថ្លែង​សុន្ទរកថាស្វាគមន៍ លោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានសម្តែងនូវក្តីរំភើបរីករាយនៅពេលគណៈប្រតិភូសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់បានមកទស្សនា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ លោកក៏បានឧទ្ទេសនាមអំពីសមិទ្ធិផល និងការស្រាវជ្រាវឆ្នើម រួមជាមួយនឹងប្រព័ន្ធសម្ភារៈបរិក្ខាររបស់សាលា។

5-10

ថ្លែង​កថា​ក្នុងកិច្ច​ជំនួបនេះ លោកសាស្ត្រាចារ្យ Tomas Benz សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ បានស្ងើចសរសើរចំពោះសម្ភារៈបរិក្ខារ និងគុណភាពនៃធនធានមនុស្ស ដែលសាកលវិទ្យាល័យត្រាវិញកំពុងបណ្តុះបណ្តាល។ ក្រៅពីនេះ លោក​ក៏​សង្ឃឹមថា នាពេលខាងមុខនឹងមានឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញលើវិស័យជាច្រើនទៀត។

5-101

ឆ្លង​តាមរយៈការពិ​ភាក្សា​គ្នា​ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការមួយចំនួននាពេលខាងមុខរួម​មាន​៖ ផ្លាស់ប្តូរ និងចែករំលែកធនធានលើបណ្ណាល័យឌីជីថល; ចែករំលែកឧបករណ៍ស្រាវជ្រាវក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា; ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការកសាង និងអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ (KPI) ប្រកបដោយប្រសិទ្ធភាព។

5-102

5-103

ស្រប​ឱកាសនេះដែរ​ គណៈប្រតិភូសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់បានទៅទស្សនា     សម្ភារៈបរិក្ខារ​ស្រាវជ្រាវ និងបរិយាកាសសិក្សារបស់និស្សិតនៅអង្គភាពនានានៃសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Hoang Nam – Thien Loc

ប្រែ​សម្រួល​ដោយ៖ Diem Phuc

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់