ពិធីបិទការវាយតម្លៃកម្មវិធីសិក្សាផ្នែកឱសថសាស្ត្រ និងផ្នែកបច្ចេកទេសតេស្តវេជ្ជសាស្ត្រតាមស្តង់ដារ AUN-QA

11-1
នៅ​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ នៅ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រព្រឹត្តឡើង​នូវ​កម្មវិធីបិទ​ការ​វាយ​តម្លៃ​កម្មវិធីសិក្សា​ផ្នែក​ឱសថសាស្ត្រ និង​ផ្នែក​បច្ចេកទេស​តេស្ត​វេជ្ជសាស្ត្រ​តាម​ស្តង់​ដារ​ AUN-QA។

ក្នុងរយៈពេលពីរថ្ងៃបំពេញការងារ ក្រុមវាយតម្លៃ បានធ្វើ​ការពិនិត្យមើល​ និងផ្តោត​​លើ​​ការ​​សិក្សា​​ឯក​សារ​ភស្តុតាង​របស់​សា​កលវិទ្យា​ល័យ​ ព្រមទាំង​បានពិភាក្សា និងសម្ភាសជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ ថ្នាក់​ដឹកនាំមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត អ្នកគ្រប់គ្រង និងក្រុមអ្នក​សរសេររបាយការណ៍ ក៏ដូច​ជា​គ្រូបង្រៀន និស្សិត អតីតនិស្សិតនៃកម្មវិធីសិក្សា​ចំនួនពីរផ្នែក ឱសថសាស្ត្រ និងបច្ចេកទេស​តេស្តវេជ្ជសាស្ត្រ និងធ្វើ​ការសម្ភាសជាមួយនិយោជក។ល។ ក្រុម​ការងារ​ក៏បាន​ធ្វើការពិនិត្យ​​អំ​ពី​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​និង​​សម្ភារៈ​ឧបទេស​​របស់​សាកលវិទ្យាល័យ​ និងមហាវិទ្យាល័យ តាំង​ពី​ថ្នាក់រៀន តំបន់អនុវត្ត​ពិសោធន៍...។

11-2

ក្នុងពិធីបិទនៃ​ការ​វាយ​តម្លៃ​នេះ លោកសាស្ត្រាចារ្យ Shahrir Abdullah ប្រធានគណៈកម្មាធិការ​វាយតម្លៃ​ បានកោតសរសើរចំពោះគុណសម្បត្តិ​ និងលទ្ធផល​នានាដែល​កម្មវិធីសិក្សា​សម្រេច​បាន ទាំង​ខ្លឹមសារ វិធីសាស្រ្តក្នុង​ការបង្ហាត់​​បង្រៀន និងរៀន បុគ្គលិកគ្រូបង្រៀន និងសេវាកម្មគាំទ្រ ជំនួយដល់​និស្សិត​ សម្ភារៈឧបទេស​ផ្សេងៗ។

ទន្ទឹមនឹងនោះ លោក​សាស្ត្រាចារ្យ​ក៏​បាន​ផ្តល់អនុសាសន៍ដើម្បីជួយសាកលវិទ្យាល័យត្រាវិញ​រៀបចំផែនការកែលម្អកម្មវិធីសិក្សា​ឱ្យកាន់តែសមស្របថែម​ទៀត​នាពេលខាងមុខ។ លោក​សាស្ត្រាចារ្យ Shahrir Abdullah សង្ឃឹមថាការវាយតម្លៃនេះនឹង​រួមចំណែកដល់ការជួយដល់​សាកលវិទ្យាល័យត្រាវិញ​ និងផ្នែក​សិក្សា​ទាំងពីរ​នឹង​អនុវត្តសកម្មភាពបង្រៀន និងរៀនឱ្យកាន់តែប្រសើរឡើង ដែលនាំមកនូវតម្លៃ និងបទពិសោធន៍កាន់តែច្រើនសម្រាប់​អ្នកសិក្សា។

11-3

លោកបណ្ឌិត Do Nhat Phuong ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យវេជ្ជសាស្ត្រ ​និង​ឱសថសាស្រ្ត​នៃ​សា​កលវិទ្យា​ល័យ​ត្រាវិញ​​​បានថ្លែងអំណរគុណដល់ក្រុមអ្នកជំនាញនៃ​ AUN-QA បាន​ផ្ដល់​ជា​មតិយោបល់ និងអនុសាសន៍ដែល​នេះ​នឹង​ជា​មូលដ្ឋានសម្រាប់សាកលវិទ្យាល័យត្រាវិញ​ និងមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តដើម្បីកំណត់​បាន​នូវ​គុណសម្បត្តិ​ និងគុណ​វិបត្តិ​របស់​ខ្លួន​ ហើយបន្ទាប់​មក​រៀប​ចំ​ផែន​ការ​កែ​លម្អ ​និង​បន្ត​កែ​លម្អ​គុណ​ភាព​នៃ​កម្មវិធីសិក្សា។

11-4

សាកលវិទ្យាល័យ​ត្រាវិញ​ទទួលស្គាល់ និងទទួលយកនូវ​មតិយោបល់ និងសំណូមពររបស់ក្រុមវាយតម្លៃ ហើយ​នឹង​បន្តរៀបចំផែនការ និងលើក​ឡើង​នូវ​ដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃ​កម្មវិធីសិក្សា​ ជំរុញនិង​ពង្រីក​នូវ​គុណ​សម្បត្តិ​ និងជំនះនូវ​រាល់​គុណ​វិបត្តិ​​ដើម្បី​ឆ្ពោះ​ទៅ​​ការ​​បម្រើ​តម្រូវ​ការរបស់​អ្នក​សិក្សា​កាន់​តែប្រ​សើរ​ និងបញ្ជាក់ពីគុណភាពនៃកម្មវិធីសិក្សា​របស់​សាកលវិទ្យាល័យត្រាវិញ​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ធ្វើ​សមាហរណកម្មគុណភាពអប់រំក្នុងតំបន់ និងអន្តរជាតិ។

រូបភាព​នានានៃ​ការ​វាយ​តម្លៃ​កម្មវិធីសិក្សា​ផ្នែក​ឱសថសាស្ត្រ និង​ផ្នែក​បច្ចេកទេស​តេស្ត​វេជ្ជសាស្ត្រ​តាម​ស្តង់​ដា​រ AUN-QA

11-6

11-7

11-8

11-9

11-10

11-11

11-12

11-13

11-14

11-15

11-16

11-17

11-18

អត្ថបទ​ដោយ៖ Hanh Nguyen – Quang Vinh

ប្រែ​សម្រួល​ដោយ៖ Se Ha

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីបិទការវាយតម្លៃកម្មវិធីសិក្សាផ្នែកឱសថសាស្ត្រ និងផ្នែកបច្ចេកទេសតេស្តវេជ្ជសាស្ត្រតាមស្តង់ដារ AUN-QA