លើកកម្ពស់បំណិន វិជ្ជាជីវៈជូនកម្មាភិបាលសម្ព័ន្ធយុវជន - សមាគម ឆ្នាំ២០២៣

0-1
(TVU) - នៅថ្ងៃទី២៦ ខែឧសភា នៅសាលប្រជុំ E21.105 សម្ព័ន្ធយុវជន - សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងវគ្កហ្វឹកហ្វឺនសម្រាប់កម្មាភិបាលសម្ព័ន្ធយុវជន និងសមាគមឆ្នាំ២០២៣។

វគ្គហ្វឹកហ្វឺនចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានទាក់ទាញសិក្ខាកាមជិត២០០នាក់ ដែលជាគណៈប្រតិបត្តិការសម្ព័ន្ធយុវជនមូលដ្ឋាន គណៈប្រតិបត្តិការសាខាសមាគមនិស្សិត និងគណៈប្រធាននៃក្លឹបនានាក្នុងចំណុះ។

សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជនសាលា និងជាប្រធានសមាគមនិស្សិតសាលា ជឿជាក់ថា បន្ទាប់ពីវគ្គហ្វឹកហ្វឺននេះ កម្មាភិបាលសម្ព័ន្ធយុវជនគ្រប់រូប និងសមាគម នឹងមានចំណេះដឹងបន្ថែម ក្តោបក្តាប់បានពីទស្សនៈ តម្រង់ទិស ប្តេជ្ញាចិត្តអនុវត្តជ័យជម្នះនូវទិសដៅ ភារកិច្ចការងារសម្ព័ន្ធយុវជន និងសមាគម។ ព្រមជាមួយនោះ បើកទូលាយចំណងសាមគ្គីភាព ពង្រីនតួនាទីស្នូលក្នុងការចាត់តាំង និងអនុវត្តនូវផ្នែកការងារ ការចលនាយុវជន។

ទន្ទឹមនឹងនោះ លេខាសម្ព័ន្ធយុវជនសាលា សង្ឃឹមថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ សមមិត្តទាំងឡាយនឹងបន្តពង្រីកតួនាទីជាមេដឹកនាំយុវជន ជាគំរូក្នុងរាល់សកម្មភាពរបស់សម្ព័ន្ធយុវជន សមាគម និងអនុវត្តចំណេះដឹងនេះទៅក្នុងសកម្មភាពជាក់ស្តែងនៅអង្គភាពរបស់ខ្លួនក្នុងពេលខាងមុខ រួមចំណែកញ៉ាំងឱ្យចលនាយុវជន និស្សិតរបស់អង្គភាពកាន់តែរឹងមាំនិងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

0-2

ចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ កម្មាភិបាលសម្ព័ន្ធយុវជន - សមាគម បានស្តាប់វាគ្មិនដែលមានបទពិសោធន៍ច្រើនក្នុងសកម្មភាពសម្ព័ន្ធយុវជន - សមាគម និងការងារយុវជន និស្សិត ដោយមានខ្លឹមសារសម្បូរបែប មានប្រយោជន៍ និងសមស្របមានដូច៖ ណែនាំចាត់តាំង អនុវត្តនូវកម្មវិធី ការចលនាសម្ព័ន្ធយុវជន-សមាគម; បំណិនស្រាវជ្រាវព័ត៌មាន រៀបរៀងដំណឹង ផ្សព្វផ្សាយ សារគមនាគមន៍; បំណិនរចនាបោះពុម្ពផ្សាយសារគមនាគមន៍ដោយឧបករណ៍អនឡាញ; បំណិនធ្វើពង្រាងឯកសារ ការងារសំបុត្រស្នាម ការងារចំណួលចំណាយប្រាក់សមាជិកភាពសម្ព័ន្ធយុវជន សមាគម; បំណិនគ្រប់គ្រងល្បែងកម្សាន្ត ចាត់តាំងសកម្មភាពក្រៅបន្ទាយ សកម្មភាពសមូហភាព ល្បែងកម្សាន្តធំ និងពិធីប្រឡងតុបតែងក្លែងខ្លួន។

0-3

0-4

វគ្គហ្វឹកហ្វឺនជាសកម្មភាពជាក់ស្តែង បំពាក់បំប៉នលើកកម្ពស់ការយល់ដឹងនយោបាយ លត់ដំបំណិន វិជ្ជាជីវៈការងារយុវជនជូនកម្មាភិបាលសម្ព័ន្ធយុវជន-សមាគម។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់កងជួរកម្មាភិបាលសម្ព័ន្ធយុវជន-សមាគម ជួបជុំ ដោះដូរ រៀនសូត្រ ចែករំលែកនូវបទពិសោធន៍ក្នុងដំណើរការចាត់តាំងសកម្មភាពសម្ព័ន្ធយុវជន រួមចំណែកលើកកម្ពស់គុណភាពចលនាយុវជនផងដែរ៕

អត្ថបទដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លើកកម្ពស់បំណិន វិជ្ជាជីវៈជូនកម្មាភិបាលសម្ព័ន្ធយុវជន - សមាគម ឆ្នាំ២០២៣