លោក​សាស្រ្តា​ចារ្យរង​​​ បណ្ឌិត​ ប៊ូយ អាញ់​ ត្វឹង ប្រធាន​នាយក​ដ្ឋានអប់រំ​​មហា​វិទ្យា​ល័យ​​​នៃ​ក្រសួង​អប់រំ​​និង​បណ្ដុះ​បណ្ដាលមក​​បំ​ពេញ​ទស្សនកិច្ច​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​

 

រសៀល​ថ្ងៃ​ទី​២៣​មិនា​ឆ្នាំ​២០១៣​​​គណៈ​ប្រតិភូនៃ​នាយកដ្ឋាន​អប់រំ​​មហា​វិទ្យា​ល័យ​​​ដឹក​នាំ​ដោយ​សាស្រ្តា​ចារ្យរង​ បណ្ឌិត​ ប៊ូយ អាញ់​ ត្វឹង ​បាន​បំ​ពេញ​ទស្សកកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

buianhtuan-1

ទទួលគណៈ​ប្រតិភូ​​ មាន​​លោក​ស្រី​ សឺន​ធី​អាញ់​ហុង អនុ​ប្រ​ធាន​គណៈ​ កម្មាធិការ​ប្រ​ជា​ជន​​ខេត្ត​ត្រា​វិ​ញ​ លោក​បណ្ឌិត​ ផាម​ទៀត​ខាញ់ សាកល​វិទ្យា​ធិការ​ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ គណៈ​កម្មការ​សាលា​ និង​លោក​គ្រូ​អ្នក​គ្រូ​តំ​ណាង​នៅបណ្តា​​អង្គភាព​ចំ​ណុះ​​សាលា។

នៅអង្គ​ជំ​នួប​ សាលា​បានបញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្លី​ឧទ្ទេស​​នូវ​ដំ​ណើរ​ស្ថាបនា​និង​អភិវឌ្ឍ​ ក៏​ដូចរាល់​​ឧបស័គ្គ​ជួប​ប្រ​ទះ​ និង​សំណើរ​​​សំ​ណូម​ពរ​​លោក​ប្រ​ធាននាយក​ដ្ឋាន​ក្នុង​កិច្ច​ការ​​​បណ្ដុះ​បណ្ដាល ​គោល​នយោ​បាយ​សម​ស្របនឹង​តថ​ភាព​ជាក់​ស្តែង​នៃ​ស្ថានភាព​អភិវឌ្ឍ​របស់​សាលា​និង​តំ​បន់​វាល​រាប​​ទន្លេ​គឺវ​ឡុង។​

លោក​ស្រី​ សឺន​ធី​អាញ់​ហុង បាន​ឱ្យ​​ដឹង​ថា​៖​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ជា​សាកលវិទ្យាល័យ​ចម្បង​មួយ​ ដែល​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​​ត្រាវិញ​យក​ចិត្ត​ទុក​ដាក់​ និង​មាន​ភារកិច្ច​​បណ្ដុះ​បណ្ដាលនូវ​ប្រ​ភព​ធន​ធាន​មនុស្ស​សំ​ខាន់​សម្រាប់​ខេត្ត​ និង​តំ​​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ពិ​សេស​គឺ​មាន​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​​​វប្ប​ធម៌វិទ្យា​​ និង​​ភាសា​ខ្មែរ។ល។​  បណ្តា​សំ​ណើរ​របស់​​សាលា​ ក៏​បាន​​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រួត​​ពិនិត្យ ​និង​ឯកភាព ម្យ៉ាង​វិញ​ទៀតនឹង​​មាន​សំ​ណុំ​លិខិត​ពិស្តារ​​​​​​របាយ​ការយ៍​ទៅ​បណ្តា​ស្ថាប័ននានា​​ដែល​ជាប់ទាក់​ទង​ដើម្បី​ពិនិត្យ​​ដោះ​ស្រាយ។​ លោក​ស្រីបន្ត​ទៀត​ថា​​សូម​ឱ្យ​​គណៈ​ប្រតិភូ​​​ជួយ​ពិនិត្យ​នូវ​សំ​ណើរ​ខាង​លើ​ និង​មានអនុសាសន៍​​ជាក់​ស្ដែង​ដើម្បី​សាកល​វិទ្យាល័យ​​ត្រា​វិញ​​ត្រៀម​លក្ខណៈ​មាន​គោល​ដៅ​អភិវឌ្ឍ​​ និង​សំ​រេច​នូវ​វត្ថុ​​បំ​ណងនៃ​បុព្វហេតុ​​អប់រំ​​របស់​ខេត្ត​និង​តំ​បន់។ល។

ដំ​ណាង​គណៈ​ប្រតិភូ​​ លោក​​សាស្រ្តា​ចារ្យរង​​ បណ្ឌិត​ ប៊ូយ​អាញ់​ត្វឹង​វាយ​​តម្លៃ​ខ្ពស់​ពី​តំ​ណាក់​កាល​ស្ថាបនា​និង​​អភិ​វឌ្ឍន៍​របស់​សាលា​ ការ​ប្រឹង​ប្រែង​នៃ​សមូហភាប​ គ្រូ​បង្រៀន​សាលា​ ពិ​សេស​ទៅ​ទៀត​គឺ​ការយក​ចិត្ត​ទុក​ដាក់​​យ៉ាង​ជ្រាល​ជ្រៅ​​របស់​គណៈកម្មាធិ​ការ​បក្ស​ខេត្ត​ គណៈកម្មាធិ​ការ​ប្រ​ជាជន​ខេត្ត​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​​និយាយ​រួម និយាយ​ដោយ​ឡែក​គឺ​ខេត្ត​ត្រា​វិញ។​ រួម​ជា​មួយ​នឹង​លទ្ធផល​នោះ​​ បណ្ដា​ការ​ស្នើ​សំ​របស់​សាលា​គឺ​បាន​ខួស​បញ្ជាក់​​ពិនិត្យ​និង​រួម​សហការ​ដើម្បី​រក​ដំ​ណោះ​​ស្រាយសម​ស្របផ្ញើ​ឡើង​ថ្នាក់​ដឹន​នាំ​នៃ​បណ្តា​ស្ថាប័ន​ដែល​ជាប់​ទាក់​ទង។​លោក​ក៏​​មាន​អនុសាសន៍​​ដល់​ថ្នាក់​គ្រប់​គ្រង​ខេត្ត​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជំ​នួយ​ក្នុង​ការ​ស្ថាប​នា​ព្រម​ទាំង​ពង្រីក​ប្រ​ព័ន្ធកង​ជួរ​ភ្នាក់​ងារ​ស្នូល​ គ្រូ​បង្រៀន​វ័យ​ក្មេងនៃ​សាលា​តែង​លើក​កម្ពស់​សមត្ថភាព​ ជំ​នះ​ការលំ​បាក់ បង្កើន​លទ្ធភាព​សិក្សា​​និង​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯ​ង​ដើម្បី​បង្រឹង​មុខ​ជំនាញ​ឯក​ទេស​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​​អភិ​វឌ្ឍន៍បុព្វហេតុ​អប់រំរបស់​ប្រ​ទេស​ជាតិ។

buianhtuan-2

buianhtuan-3

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​សាស្រ្តា​ចារ្យរង​​​ បណ្ឌិត​ ប៊ូយ អាញ់​ ត្វឹង ប្រធាន​នាយក​ដ្ឋានអប់រំ​​មហា​វិទ្យា​ល័យ​​​នៃ​ក្រសួង​អប់រំ​​និង​បណ្ដុះ​បណ្ដាលមក​​បំ​ពេញ​ទស្សនកិច្ច​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​